ខេត្តឧត្ដរមានជ័យ៖ កាលពីថ្ងៃទី៩ ខែ កញ្ញា ឆ្នាំ២០១៦ មានពលករខ្មែរ២៩នាក់ក្នុងនោះមានស្រី១១នាក់ក្មេង៤នាក់ហើយ១៣នាក់មានទីលំនៅក្នុងខេត្តឧត្តរមានជ័យ, ២នាក់នៅបន្ទាយមានជ័យ, ២នាក់នៅខេត្តកំពង់ចាម,២នាក់នៅខេត្តបាត់ដំបង,២នាក់នៅខេត្តតាកែវ, ៥នាក់នៅខេត្តស្ទឹងត្រែងនិង៣នាក់ទៀតនៅខេត្តសៀមរាប៣នាក់ត្រូវអាជ្ញាធរថៃបញ្ជូនត្រឡប់មកវិញតាមច្រកជំា-ស្រងាំុ។
ពលករទាំងនេះអះអាងថាពួកគេត្រូវសមត្ថ កិច្ចថៃចាប់ខ្លួនកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០១៦ នៅខេត្តណាក់ខនភ្នំជាប់ព្រំប្រទល់ប្រទេសឡាវ។
ពលករម្នាក់ឈ្មោះ យ៉ាន់ សុជា ភេទ ប្រុស អាយុ២៤ឆ្នាំមកពីខេត្តស្ទឹងត្រែង និយាយថាខ្លួនចាញ់បោកមេខ្យល់ឈ្មោះ ចិននាំចូលទៅប្រទេសថៃតាមបន្ទាត់ព្រំដែននៅក្រុងប៉ោយប៉ែតដោយមេខ្យល់នោះ ធានាថានឹងនាំទៅរកការងារធ្វើ លុះទៅ ដល់ខេត្តណាក់ខនភ្នំត្រូវសមត្ថកិច្ចថៃចាប់ខ្លួនតែម្តង។ យ៉ាងណាក៏ដោយពលករទាំងនេះត្រូវបានត្រឡប់ទៅស្រុកកំណើតវិញ អស់ហើយ៕ ប៉ែន នួន