ខេត្តក្រចេះ៖ បុរសម្នាក់ អាយុទើបតែ២០ឆ្នាំសោះ ប៉ុន្តែហ៊ាននុះហ៊ាន ឡើងទៅចាប់រំលោភប្រពន្ធរបស់គេដែលមានកូន៣នាក់រួចហើយ ប៉ុន្តែមិនបានសម្រេចបង្កការភ្ញាក់ផ្អើល ស្ទាក់ចាប់ប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមនីតិវិធី ។
ករណីនេះបានកើតឡើងកាលពីវេលារំលងអធាត្រ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចភូមិមានជ័យ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ ។
តាមការបញ្ជាក់ពីមន្ដ្រីនគរបាលស្រុកចិត្របុរី ឲ្យដឹងថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះ បានដេកលើផ្ទះរបស់ខ្លួនជាមួយកូនតូចៗបីនាក់ លុះដល់ម៉ោងកើតហេតុខាងលើ ស្រាប់តែលឺស្នូរសម្រឹបជើងមនុស្សឡើងមកលើផ្ទះ ក៏ស្រែកសួរ ពេលនោះស្រាប់តែជនសង្ស័យឈ្មោះ យ៉ែម ធី អាយុ២០ឆ្នាំ ស្ទុះទៅខ្ទុបមាត់ស្ត្រីរងគ្រោះ ឯដៃម្ខាងទៀតចាប់ក្តោបដៃទាំងពីរស្ត្រីរូបនោះឡើងលើក្បាល រួចក៏ធ្វើសកម្មភាពចាប់ប្រឡេះឡេវខោ ឡើងពោមពីលើស្ត្រីរងគ្រោះ ភ្លាមនោះស្ត្រីរងគ្រោះ ក៏បានស្រែកឆោរឡោឲ្យគេជួយ ហើយជនសង្ស័យគេចខ្លួនបាត់ស្រមោល ។
ប្រភពបន្ថែមថា លុះដល់ព្រឹកឡើងក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងអធិការស្រុកចិត្របុរី សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ថ្មី បានចុះទៅឃាត់ខ្លួនជនសង្ស័យ នាំមកអធិការដ្ឋាននគរបាលស្រុកចិត្របុរី ដើម្បីសួរនាំ ។ ជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុះរឿង ដើម្បីចាត់ការតាមនីតិវិធី ៕ ថាច់ យ៉ាត