ព័ត៌មានទាន់ហេតុការណ៍៖

រញ្ជួយដីនៅTanzania ស្លាប់មនុស្ស១៦នាក់ និង២៥៣នាក់រងរបួស

ចែករំលែក៖

មនុស្សយ៉ាងតិច១៦នាក់បានបាត់បង់ជីវិត និង២៥៣នាក់បានរងរបួសក្នុងហេតុការណ៍រញ្ជួយដីកម្រិត៥.៧រ៉ិចទ័រ វាយប្រហារនៅភាគពាយព្យប្រទេស Tanzania ។ នេះបើតាមអាជ្ញាធរក្នុងតំបន់ប្រកាសកាលពីថ្ងៃទី១១ ខែកញ្ញា ។

ក្រុមជួយសង្គ្រោះបាននិងកំពុងរើកកាយគំនរបាក់បែកនៃអគារដើម្បីស្វែងរកជនរងគ្រោះ ដែលសង្ស័យនៅរស់រានមានជ័យ ក្រោយការរញ្ជួយដីកាលពីថ្ងៃសៅរ៍ សប្តាហ៍មុន នៅតំបន់ Kassim Majaliwa ដែលជាទីប្រជុំជនរងគ្រោះខ្លាំងជាងគេនោះ ។

ប្រធានាធិបតី John Magufuli បានថ្លែងថា លោកមានការក្តុកក្តួលចិត្តរន្ធត់ឥតឧបមាចំពោះហេតុការណ៍មួយនេះ ។ ហេតុការណ៍នេះកើតឡើងដោយគ្មានការព្រាងទុក ឬអាចការពារទុកជាមួយបានឡើយ ។ ប៉ុន្តែទោះបីយ៉ាងណា រដ្ឋាភិបាលនៅជាមួយអ្នករាល់គ្នា មិនបោះបង់អ្នកគ្រប់គ្នាឡើយ ។

មន្ត្រីរដ្ឋាភិបាលក្នុងតំបន់អះអាងថា មនុស្ស១៦នាក់បានបាត់បង់ជីវិត ក្នុងនោះមានយុវសិស្សអនុវិទ្យាល័យ១៥រូបផងដែរ និង២៥៣នាក់ផ្សេងទៀតរងរបួស ។ លំនៅឋានជាង៨០០ខ្នងរងការខូចខាត ក្នុងនោះមានអគារសាធារណៈ៤៤ទីតាំង ៕ ថាច់ យ៉ាត

earthquakes-709387

 


ចែករំលែក៖