ព័ត៌មានទាន់ហេតុការណ៍៖

ធ្លាយដំណឹង ឈីន រតនៈចុះកុងត្រាជាផ្លូវការជាមួយហង្សមាស

ចែករំលែក៖

ភ្នំពេញ៖ អតីតបេក្ខជន The Voice Cambodia រដូវកាលទី២ កញ្ញា ឈីន រតនៈ ត្រូវបានគេទម្លាយថា នាងបានចុះកុងត្រាជាផ្លូវការជាមួយនឹងផលិតកម្មហង្សមាសរួចរាល់ហើយ បើទោះបីជានាងមិនបានលើកពានក្តី ។ ការចុះកិច្ចសន្យានេះត្រូវបានគេរំពឹងថានាងនឹងមានបទចម្រៀងផ្ទាល់ខ្លួនជាផ្លូវការក្នុងពេលឆាប់ៗ ហើយក៏ជាឱកាសជួយលើកស្ទួយប្រជាប្រិយភាពរបស់នាងកាន់តែខ្ពស់ឡើង ។

ដើមឡើយ ឈីន រតនៈ គឺជាអ្នកចម្រៀងប្រចាំក្រុមមួយដែលប្រគុំក្នុងភោជនីយដ្ឋានមួយកន្លែងជិតវិទ្យាល័យស៊ីសុវត្ថិ ប៉ុន្តែក្រោយពីមានឱកាសទាក់ទាញអ្នកគាំទ្របានច្រើនតាមរយៈការចូលរួមប្រលងក្នុងកម្មវិធី The Voice Cambodia រដូវកាលទី២ បានធ្វើប្រជាប្រិយភាពនាងកើនឡើងរហូតដល់មានឱកាសប្រកួតដល់ជុំផ្តាច់ព្រ័ត្រ។ នាងបានក្លាយជាបេក្ខជនម្នាក់ដែលមានសមត្ថភាពក្នុងចំណោមអ្នកដាក់ពាក្យរាប់ម៉ឺននាក់ អ្វីដែលពិសេស នាងត្រូវបានផលិតកម្មហង្សមានមើលឃើញពីសមត្ថភាព ទេពកោលស្យហើយពេលនេះនាងទទួលបានឱកាសច្រើនជាផ្លូវការហើយក្នុងផលិតកម្មធំនាំមុខនៅកម្ពុជានេះ ។

ប្រភពពីតារាចម្រៀងប្រចាំផលិតកម្មហង្សមាសបានបញ្ជាក់ថា ពេលនេះឈីន រតនៈបានក្លាយជាតារាចម្រៀងពេញសិទ្ធប្រចាំផលិតកម្មហង្សមាសហើយបន្ទាប់ពីនាងចុះកិច្ចសន្យាជាផ្លូវការចំនួន៥ឆ្នាំកាលពីថ្មីៗនេះ ។ ប្រភពបន្តថាក្រមុំមកពីខេត្តកំពង់ចាមរូបនេះ ត្រូវបានផលិតកម្មរុញទៅជ្រកក្រោមដំបូលផលិតកម្ម Pleng Record ដែលជាផលិតកម្មសាខារបស់ក្រុមហ៊ុន រស្មីហង្សមាស ។

ប្រភពបន្តដែរថា ឈីន រតនៈមានឱកាសល្បីល្បាញបានព្រោះតែមានមានទេពកោសល្យទាំងការច្រៀងបទមនោសញ្ចេតនា ញាក់កន្ត្រាន់អារម្មណ៍ ពិសេសបទដែលមានសំនៀងជាភាសាអង់គ្លេស ហើយពេលនេះផលិតកម្មកំពុងដុតដៃដុតជើងជំរុញលើកស្ទួយនាងឲ្យលេចធ្លោរ ។

ជុំវិញការលើកឡើងពីការចុះកុងត្រាខាងលើឈីន រតនៈ ស្នើមិនសុំបញ្ជាក់ព្រោះជាគោលការណ៍របស់ក្រុមហ៊ុនហើយនាងស្នើឲ្យទស្សនិកជន រងចាំតាមដានព័ត៌មាននេះព្រោះធានាថានៅពេលឆាប់ៗនេះនាងនឹងមានអ្វីប្លែកច្រៀនក្នុងសិល្បៈក្រោយប្រឡងចម្រៀងលំដាប់ភិភពលោកនៅទូរទស្សន៍ហង្សមាសមក។អតីតសិស្សសាលាវិចិត្រសិល្បៈរូបនេះបញ្ជាក់ដែរថាសម្រាប់នាងការចូលច្រៀងជាតារាកុងត្រារបស់ហង្សមាសគឺពេញចិត្តបំផុតហើយក៍ចាត់ទុកថា ជាឱកាសល្អក្នុងជីវិតព្រោះនាងតែងតែស្រមៃចង់ក្លាយជាតារាហង្សមាសនេះណាស់ នៅពេលដែលនាងបានឃើញបងៗជំនាន់មុនគាត់ល្បីល្បាញហើយតែងតែលួចស្រឡាញ់ និងយល់ថា ហង្សមាសគាត់ពូកែណាស់ល្បីយូរមកហើយនៅតែរក្សាកេរ្តី៍ឈ្មោះបានដដែលនេះមកពីមានធនធានល្អ ។

នាងបន្តថា សម្រាប់ការងារសិល្បៈពេលនេះ គឺរវល់ច្រើនណាស់ពិសេសកម្មវិធីប្រគុំតន្ត្រីដែលក្រុមហ៊ុនរៀបចំជូនជាមួយតារាជាច្រើនទៀតព្រមទាំងការបង្ហាញវត្តមាននៅលើកញ្ចក់ទូរទស្សន៍នានាជាដើម ។ អ្វីដែលនាងបារម្ភពេលនេះគឺលើសុខភាពចេះតែខ្សោយៗ គ្រាដែលមិនបានសម្រាកឲ្យគ្រប់គ្រាន់ហើយនាងកំពុងតែហ្វឹកហាត់ក្បាច់រាំធ្វើយ៉ាងណាឲ្យល្អបន្តទៀតងាយស្រួលសម្តែងលើឆាក និងទាក់ទាញការចាប់អារម្មណ៍កាន់តែខ្លាំងពីទស្សនិកជន ៕ វឌ្ឍនា

 

c1-588x385 14349101_1768221160115400_1547694916_n 14349020_1768222880115228_240014489_n 14339389_1768221610115355_1034064739_o 14339185_1768221193448730_2118069070_o 14315461_1768222543448595_1470439486_o 14303936_1768221943448655_934472394_o 14117950_388164367974336_3025804494102476092_n-3 13-6-2016-024 13-6-2016-022 hqdefault


ចែករំលែក៖