ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់អញ្ជើញវិលត្រឡប់ពីប្រទេសចិនមកកាន់កម្ពុជាវិញហើយ

ចែករំលែក៖

ភ្នំពេញ៖ រសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ត្រឡប់មកកាន់ប្រទេសកម្ពុជាវិញហើយដោយសុវត្តិភាព បន្ទាប់ពីបានអញ្ជើញទៅចូលរួមការតាំងពិព័រណ៌អាស៊ាន-ចិន លើកទី១៣ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ដែលបានប្រព្រឹត្តពីថ្ងៃទី១០-១២ ខែកញ្ញា ឆ្នាំ២០១៦។

ជាលទ្ឋផលនៃដំណើរទស្សនកិច្ចនេះ គឺទទួលបានភាពល្អប្រសើរ ដោយក្នុងនោះសម្តេចតេជោ ហ៊ុន សែន បានចូលរួម ការតាំងពិព័ណ៌ អាស៊ាន-ចិន លើកទី១៣ ក្រោមប្រធានបទ «ការកសាងផ្លូវសូត្រសមុទ្រ សតវត្សរ៍ទី២១ និងវេទិកាវិនិយោគ និងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី១» ក្នុងនោះសម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងសុន្ទរកថាពិសេស ទៅកាន់ពិធីនៃការបើកក្នុងពិព័ណ៌ អាស៊ាន-ចិន នេះផងដែរ។

ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាការងារជាច្រើនជាមួយបណ្តាថ្នាក់ដឹកនាំមួយចំនួនរបស់ប្រទេសចិន ដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការ និងគៀងគរ អ្នកវិនិយោគចិនមកវិនិយោគនៅកម្ពុជាអោយមកវិនិយោគកាន់តែច្រើនឡើងថែមទៀត និងដើម្បីបង្ហាញផលិតផលខ្មែរមកកាន់ទីផ្សារប្រទេសចិន។ ជាពិសេសទៀតនោះគឺដើម្បីពង្រឹងទំនាក់ទំនងសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្ម រវាងចិន និងកម្ពុជាអោយកាន់តែប្រសើរឡើង៕

[fbvideo link=”https://www.facebook.com/hunsencambodia/videos/1096599020388594/” width=”600″ height=”400″ onlyvideo=”1″]

 

999


ចែករំលែក៖