ព័ត៌មានទាន់ហេតុការណ៍៖

គោមួយក្បាលត្រូវចោរលួចកាប់យកសាច់ នៅស្រុកលំផាត់

ចែករំលែក៖

ខេត្តរតនគិរី៖ គោញីមួយក្បាលត្រូវបានចោរលួួចយកទៅសម្លាប់ ហើយពន្លះសាច់ចែកគ្នាក្លែមស្រាក្នុងចំការមួយកន្លែងនៅស្រុកលំផាត់ ។

ដោយមានពាក្យបណ្តឹងនៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ របស់ជនរងគ្រោះឈ្មោះ យ៉ូន គ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិទំពួន មានទីលំនៅភូមិណងហៃ ឃុំសេដា ស្រុកលំផាត់ខេត្តរតនគិរី 

គាត់បានបាត់គោញីចំនួន១ក្បាល កាលពីយប់លុះព្រឹកឡើង ទើបបានគាត់ដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចប៉ុស្តិ៍ឃុំសេដា ហើយកម្លាំងប៉ុស្តិ៍បានចុះស្រាវជ្រាវរកឃើញវត្ថុតាងដូចជាសាច់គោស្រស់ៗ ដាក់ក្នុងឆ្នាំង ក្បាលគោមួយ ជើងគោ៤ ដែលពួកគេដាក់ក្នុងការុងសនៅក្នុងដីចំការមួយកន្លែងស្ថិតនៅភូមិ-ឃុំខាងលើ ។

សមត្ថកិច្ចមូលដ្ឋានកំពុងស្រាវជ្រាវរកចាប់ខ្លួនជនសង្ស័យដើើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ។

លោក នូ ថេ អភិបាលស្រុកលំផាត់បានប្រាប់ នគរវត្ត តាមទូរស័ព្ទឲ្យដឹងថា ខណៈពេលនេះសមត្ថកិច្ចកំពុងអញ្ជើញម្ចាស់ចំការទៅសួរនាំយ៉ាងណានោះទាក់ទិនករណីខាងលើនេះលោកប្រាប់នៅពេលក្រោយបន្តទៀត ៕  វុទ្ធឦសាន

 

img-20160912-wa0083 img-20160912-wa0082 img-20160912-wa0084

 


ចែករំលែក៖