ប្រធានាធិបតីហ្វីលីពីនលោក Duterte បានឡើងគម្រោងដាក់កាមេរ៉ាតាមដានរាល់សកម្មភាពរបស់រដ្ឋាភិបាល ដើម្បីតាមដានសកម្មភាពរបស់មន្ត្រីក្រោមឪវាទនិងទប់ស្កាតអំពើពុករលួយ។
សកម្មភាពខាងលើរបស់លោក Duterte គឺជាការរំលឹកដល់បុគ្គលិកទាំងអស់ ត្រូវតែខំធ្វើការដើម្បីជាតិ និងពលរដ្ឋ បញ្ចៀសអំពើពុករលួយ ។ កាមឺរ៉ាទាំងនោះអាចជួយឲ្យលោកDuterteមើលឃើញថាមន្ត្រីណាសកម្ម និងអសកម្ម ។លោកDuterteបញ្ចាក់ទៀតថា សកម្មភាពខាងលើមិនប៉ះពាល់ដល់សិទ្ធផ្ទល់ខ្លួនរបស់បុគ្គលឡើយ ។
លោកDuterteបញ្ជាក់នៅក្នុងសន្និសីទការសែតកាលពីសប្តាហ៍កន្លងមកនៅទីក្រុង ដាវ៉ាវថា «នៅពេលដែលខ្ញុំគិតថា អំពើពុករលួយ ត្រូវបានរុញថយហើយនោះ វិធីសាស្ត្រខាងលើនិងជួយឲ្យថយដល់ទីបញ្ចប់»។
លោកDuterte បន្តទៀតថា «ខ្ញុំនិងដាក់កាម៉ារ៉ានៅតាំកន្លែងរបស់មន្ត្រី ដូច Gestapo ( អង្គការចារកិច្ចរបស់ហ៊ីត្លែរ) ។ ខ្ញុំគិតថាការដាក់នោះគឺជារឿងត្រឹមត្រូវ នេះគឺជារដ្ឋាភិបាលមិនម៉ែនក្រុមហ៊ុនឯកជនឡើយ ហើយក៏មិនប៉ះពល់ដល់សិទ្ធផ្ទល់ខ្លួននោះដែរ។
នៅមុនពេលជាប់ឆ្នោតជាប្រធានាធិបតី លោក Duterte បានប្រកាសថា លោកនឹងបង្កើតរដ្ឋាភិបាល ដែលមានសុក្រិតភាព ហើយរដ្ឋាភិបាលដំណើរការដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ ដោយមានការទទួលខុសត្រូវ។
លោក Duterte ក៏បានព្រមានដែរថា ប្រសិនបើបុគ្គលិករដ្ឋាភិបាលប្រព្រឹត្តអំពើពុករលួយនោះ និងត្រូវបញ្ជូនទៅកាន់សមរភូមិជួរមុខ ប្រឆាំងនិងក្រុមឧទ្ទាម ៕ ម៉ែវ សាធី