ប្រភពព័ត៌មានអន្តរជាតិបានផ្សព្វផ្សាយថា ហេតុការណ៍រញ្ជួយដីកម្រិត៥.៩រ៉ិចទ័របានកើតឡើងនៅក្នុងប្រទេសកូឡុំប៊ី កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ។ ប៉ុន្តែនៅមិនទាន់មានសេចក្តីរាយការណ៍អំពីការខូចខាត ឬបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះឡើយ ។
ក្រុមភូគម្ភសាស្ត្រអាមេរិក USGS បានអះអាងថា ការរញ្ជួយដីនេះ បានកើតឡើងនៅភាគពាយព្យ តំបន់ Medellin ប្រទេសកូឡុំប៊ី ក្នុងចំណុចកណ្តាល១២៩គីឡូម៉ែត្រ និងមានជម្រៅ៧២គីឡូម៉ែត្រ ៕ ថាច់ យ៉ាត