ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជួនជនសង្ស័យ១៦នាក់ទៅតុលាការ ក្នុងសំណុំរឿងករណីប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ ៖ អធិការខណ្ឌសែនសុខ បញ្ជូនខ្លួនជនសង្ស័យ១៦នាក់ ទៅតុលាការក្នុងសំណុំរឿងករណីប្រើប្រាស់គ្រឿងញៀន កាលពីម៉ោង០៨និង០០នាទីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ ។

សមត្ថកិច្ចបានប្រាប់ថា ជនសង្ស័យទាំង១៦នាក់ ដែលត្រូវបញ្ជួនទៅតុលាការនាព្រឹកនេះ គឺពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន ដែលសមត្ថកិច្ចឃាត់ខ្លួនកាលពីយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦  ។

ប្រភពពីសមត្ថកិច្ចដដែលបានអោយដឹងទៀតថា ជនសង្ស័យទាំង១៦នាក់ ដែលពាក់ព័ន្ធករណីគ្រឿងញៀននេះ គឺកំលាំងសមត្ថកិច្ចបានចុះបង្ក្រាបជាក់ស្តែងនៅចំណុចភូមិត្រពាំងឈូកសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ហើយជាលទ្ធផលដកហូតបាននូវវត្ថុតាងមួយចំនួនមានដូចជាទូហ្គេមវាយពង់ចំនួន០៦គ្រឿង ទូហ្គេមបាញ់ត្រី០១គ្រឿង ហើយបន្ទាប់ពីក្រុមប្រតិបត្តិការត្រួតពិនិត្យ និងធ្វើតេស្តទឹកនោមរកសារធាតុញៀនរួចឃើញថា នសង្ស័យទាំង១៦នាក់នេះ គឺសុទ្ធតែមានសារធាតុញៀនទាងអស់ ។

ទើបសមត្ថកិច្ចនៃអធិការដ្ឋានខណ្ឌសែនសុខបានកសាងសំណុំរឿងបញ្ជួនជនសង្ស័យទាំង១៦នាក់ខាងលើនេះទៅកាន់តុលាកាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនិតិវិធី៕ តុង សីហា

 

aes-4 aes-3 aes-2 aes-1 aes aes-5

 

aes-4 aes-3 aes-2 aes-1 aes aes-5


ចែករំលែក៖