ខេត្តកំពង់ឆ្នាំង៖ ក្រុមអ្នកបើករថយន្តដឹកខ្សាច់ ជាច្រើននាក់បាននាំគ្នា បើករថយន្តរបស់ខ្លួនតំរៀបជាជួរនៅមុខសាលាខេត្ត ដើម្បីសុំកិច្ចអន្តរាគមន៍ពីចៅហ្វាខេត្តកំពង់ឆ្នាំង បន្ទាប់ពីពួកគាត់ត្រូវបានម្ចាស់ក្រុមហ៊ុននួន សារុំ បានអោយប៉េអឹមទៅចាប់ម៉ាស៊ីនបូបខ្សាច់ និង រថយន្តដឹកខ្សាច់របស់ពួកគេ ដោយពុំអោយដឹកខ្សាច់ចូលមកលក់ក្នុងក្រុងឡើយ ។ ករណីក្រុមអ្នកបើកឡានដឹកខ្សាច់មកមុខសាលាខេត្តនេះ គឺបានបានធ្វើឡើងកាលពីថ្ងសទី១៥ ខែកញ្ញា ឆ្នាំ២០១៦ ។
លោកស៊ីវ ចាន់ថា បានប្រាប់អោយដឹងថា កាលដែលពួកគាត់នាំគ្នាមកមុខសាលាខេត្ត គឺដើម្បីសុំកិច្ចអន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ឆ្នាំង គឺសុំអោយដោះលែងឡាន និង ម៉ាស៊ីនបូបខ្សាច់តួច ដែលក្រុមហ៊ុននួនសារ៉ុមបញ្ជាអោយសមត្ថកិច្ចចាប់កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ និង សុំអោយលោកអភិបាលខេត្តជួយអោយពួកគាត់បានដឹកខ្សាច់ចូលលក់ក្នុងក្រុងជាធម្មតាវិញផង ។
លោកស៊ីវ ចាន់ថា បានអោយដឹងទៀតថា ពួកគាត់ធ្វើអាជីវកម្មនេះគឺបានសុំទៅអាជ្ញាធរភូមិឃុំនិងមន្ទីររ៉ែនិងថាមពលរួចអស់ហើយ ។ ការប្រកបរបនេះគឺគាត់ធ្វើដោយដៃ និង ម៉ាស៊ីនតួចមួយគ្រាន់ចិញ្ចឹមឆ្នាំងបាយប៉ុណ្ណោះ បែជាត្រូវក្រុមហ៊ុននួន សារ៉ុម ចាប់ឡាន និង ម៉ាស៊ីនបូមរបស់ពួគាត់ទៀត ។
ចំណែកឯកអ្នកបើករថយន្តដឹកខ្សាច់ម្នាក់ទៀតបានអោយដឹងទៀតថា ការមកតវ៉ានេះ ដោយសារតែម្ចាស់ក្រុមហ៊ុននួនសារ៉ុម មិនអោយដឹកខ្សាច់យកមកលក់នៅក្រុងជាដាច់ខាត ព្រោះថាក្រុមហ៊ុនម៉ៅផ្តាច់រួចអស់ហើយ ។
អ្នកបើករថយន្តដឹកខ្សាច់បានប្រាប់ទៀតថា ពួកគាត់ធ្លាប់ដឹកខ្សាច់ពីកន្លែងផ្សេងមកលក់នៅក្រុងនេះជាយូមកហើយ ទើបតែពេលនេះស្រាប់តែមានក្រុមហ៊ុននេះមកម៉ៅផ្តាច់ដូច្នេះ ។ ហើយក្រុមហ៊ុនបែជាបង្ខំអោយពួកគាត់អោយទៅទិញខ្សាច់របស់ក្រុមហ៊ុនយកមកលក់ក្នុងតម្លៃថ្លៃទៅវិញ ។
ករណីនេះក្រុមអ្នកបើកឡានដឹកខ្សាច់បានសំណូមពរទៅ អភិបាលខេត្តលោកឈួរ ច័ន្ទឌឿន មេត្តាជួយអន្តរាគមន៍រឿងនេះផង ព្រោះក្រុមហ៊ុនមួយនេះហាក់ដូចជាមានអំណាចខ្លាំងណាស់ អាងមានលុយមានខ្នង ជាន់កអ្នករកស៊ីតូចតាចដូចពួកគាត់អស់ហើយ ។
ពាក់ព័ន្ធនិងករណីនេះលោកអ៊ុករស់ ប្រធានមន្ទីររ៉ែនិងថាមពលមិនអាចទាក់ទងសុំការបំភ្លឺបានទេនៅរសៀលនេះ ចំណែកឯកក្រុមហ៊ុននួនសារ៉ុមដែលរងការចោទប្រកាន់ពីក្រុមអ្នកបើករថយន្តដឹកខ្សាច់នោះខលចូលតែគ្មានអ្នកលើក ៕ ចន្ថា