ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ចោរលួចម៉ូតូបម្រុងរត់ឆ្លងខេត្ត

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ កម្លាំងកងរាជអាវុធ ហត្ថស្រុកជាំក្សាន្ត ខេត្តឧត្តរមានជ័យកាលពីរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ បានឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទលួចម៉ូតូ១គ្រឿងរួចបម្រុងជិះរត់ឆ្លងទៅខេត្តព្រះវិហារ។

មន្ត្រីកងរាជអាវុធហត្ថបានឲ្យដឹងថា ជន សង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ឡូញ ចាន់ថុល ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅ ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រសាទ។ ជនសង្ស័យបានលួចម៉ូតូមួយគ្រឿង ម៉ាកសង់សេ១២៥ ស៊េរីឆ្នាំ២០០៩ ពាក់ ស្លាកលេខបាត់ដំបង 1N-1979 កាលពី យប់ថ្ងៃទី១១ ខែកញ្ញា ហើយជិះរត់ទៅដល់ព្រុំប្រទល់ខេត្តព្រះវិហារក៏ត្រូវកម្លាំងនាយ ការិយាល័យទី២របស់កងពលតូចអត្តរា គមន៍លេខ៨ សហការឃាត់ជាប់នៅចំណុចភូមិសំបកសែនជ័យ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តឧត្តរមានជ័យ។

បច្ចុប្បន្នម៉ូតូខាងលើត្រូវបានសមត្ថកិច្ចប្រគល់ជូនម្ចាស់ដើមវិញ ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ទីបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ៕ ប៉ែន នួន

untitled-1


ចែករំលែក៖