ភ្នំពេញ៖ លោកស្រីវេជ្ជបណ្ឌិត ឡេធិ ធូធ្វី អ្នកជំនាញបច្ចេកទេស ព្យាបាលជំងឺសន្លាក់បានបញ្ជាក់ ឲ្យដឹង នៅថ្ងៃទី១៥ កញ្ញានេះថា៖
បច្ចុប្បន្ននេះ មន្ទីរពេទ្យជោរៃភ្នំពេញ បាននឹងកំពុងទទួលអ្នកជំងឺព្យាបាលជំងឺរលាកសន្លាក់ (Arthritis), Rheumatoid arthritis និងជំងឺសាច់ដុំសន្លាក់ឆ្នឹងដទៃទៀត មានប្រសិទ្ធភាពខ្ពស់ ។អ្នកមាន ជំងឺសាច់ដុំឆ្អឹងសន្លាក់អាចកើតមាន នៅគ្រប់វ័យ ប៉ុន្តែសម្រាប់វ័យចាស់ មានអត្រាខ្ពស់ ជាងគេ ។ មានករណីជំងឺ សាច់ដុំឆ្អឹងសន្លាក់ជាច្រើន ដែលអ្នកជំងឺធ្វេសប្រវេសមិនបាន ចាប់ អារម្មណ៍ ឬព្យាបាលមិនបានត្រឹមត្រូវតាមគោលការណ៍វេជ្ជសាស្រ្ត ដែលជាហេតុបង្កផលវិបាក(Compl ications ) ធ្ងន់ធ្ងរ ដូចជា ខូចស្រទាប់ឆ្អឹងខ្ចី (Joint cartilage destruction), ខូចទ្រង់ទ្រាយ សន្លាក់, ពិការភាព, បង្កជំងឺបេះដូង និងធ្ងន់ធ្ងរជាង គឺប៉ះពាល់ទៅដល់អាយុជីវិតអ្នកជំងឺ ។ អាស្រ័យហេតុ នេះ មន្ទីរពេទ្យជោរៃភ្នំពេញ បាន សម្រេចបង្កើតបន្ទប់ឯកទេស ព្យាបាលជំងឺសាច់ដុំឆ្អឹងសន្លាក់ជាផ្លូវការ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ ខាងមុខនេះ ។
មន្ទីរពេទ្យជោរៃភ្នំពេញ ដែលមានវេជ្ជបណ្ឌិតជំនាញការ វៀតណាម មានឯកទេសខ្ពស់មកពីមន្ទីរពេទ្យជោរៃទីក្រុងហូជីមិញ រួមផ្សំនឹងសម្ភារៈបរិក្ខារពេទ្យទំនើប ដូចជា ម៉ាស៊ីនវាស់កំហាប់ឆ្អឹង ម៉ាស៊ីនថតកាំរស្មីអ៊ិក ម៉ាស៊ីតស៊ីធីស្កែន ១២៨ ស្លាយ រួមជាមួយមន្ទីរពិសោធន៍ ទំនើប ជួយឱ្យការធ្វើរោគវិនិច្ឆ័យជំងឺសាច់ដុំឆ្អឹងសន្លាក់បានជាក់លាក់ និងព្យាបាលមានប្រសិទ្ធភាពខ្ពស់ ដូចជា ជំងឺស្ពោធឆ្អឹង, ជំងឺHerniat ed disc, ជំងឺGout, ជំងឺរលាក សរសៃពួរ, ជំងឺរលាកសាច់ដុំ, ជំងឺ Carpal Tunnel Syndrome និងជំងឺសាច់ដុំឆ្អឹងសន្លាក់ដែល មានលក្ខណៈស្មុគស្មាញជាងគេ ដូចជា Rheumatoid arthritis, Systemic Lupus Erythe matosus, ជាងនេះទៅទៀត មន្ទីរពេទ្យជោរៃភ្នំពេញដាក់ឱ្យដំណើរការព្យាបាលជំងឺស្ពោធឆ្អឹង(Osteopo rosis) តាមវិធី ទំនើប ដែលវិធីនេះជួយដល់អ្នកជំងឺ ដោយគ្រាន់តែចាក់ថ្នាំព្យាបាល ជំងឺស្ពោធឆ្អឹងតែ១ដង ក្នុង១ឆ្នាំ ជំនួសឱ្យការព្យាបាលតាមរបៀបចាស់ដែល ត្រូវលេបថ្នាំជារៀងរាល់ សប្តាហ៍។
មកព្យាបាលនៅបន្ទប់ព្យាបាលជំងឺសាច់ដុំឆ្អឹងសន្លាក់នៅមន្ទីរពេទ្យជោរៃភ្នំពេញ លោកអ្នកនឹងទទួលបានការពិនិត្យព្យាបាលដោយវេជ្ជបណ្ឌិតឯកទេសមានបទ ពិសោធន៍ ខ្ពស់ មានផ្តល់ប្រឹក្សាពីសុខភាព ពិនិត្យជំងឺដោយយកចិត្តទុកដាក់ វិនិច្ឆ័យរោគបានជាក់លាក់ឆាប់រហ័ស និងមានរូបមន្តព្យាបាលសមស្រប ដែលផ្តល់សុវត្ថិភាពដល់លោកអ្នក។
ដើម្បីទទួលបានព័ត៌មានបន្ថែម និងចុះឈ្មោះពិនិត្យជំងឺ សូមទំនាក់ទំ នងមកអាសយដ្ឋាន៖មន្ទីរពេទ្យជោរៃ ភ្នំពេញ ផ្លូវជាតិលេខ១ ភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ៕ សំរិត