ខេត្តមណ្ឌលគិរីៈ នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ដដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្មួយៗសិស្សានុសិស្សនៅ សាលាបឋមសិក្សា ហ៊ុន សែន កោះញែក និងមតេ្តយ្យ ហ៊ុន សែន កោះញែក ស្ថិតក្នុងភូមិ រង្សី ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។
នៅទីនេះ សម្តេចតេជោ និងសប្បុរសជនបានផ្តល់ជូន អាគារសិក្សាថ្មី១ខ្នង កំពស់២ជាន់ មាន១២បន្ទប់ និងទីចាត់ការ១ខ្នង មាន៣បន្ទប់ ព្រមទាំងចាក់ផ្លូវបេតុងចូលសាលា និងធ្វើរបងព័ទ្ឋជុំវិញទៀតផង។
ក្មួយៗទាំងអស់ត្រូវតែខិតខំរៀនសូត្រដើម្បីអនាគតរបស់ខ្លួន។ សម្តេចតេជោ ហ៊ុន សែន មិនបណ្តោយអោយក្មួយៗអត់សាលារៀនឡើយចាប់ពីទីក្រុងរហូតដល់ជនបទ ៕