ខេត្តរតនគិរីៈ នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ដដែលនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្មួយៗសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ នៅសាលាបឋមសិក្សាជ័យឧត្តម ដែលស្ថិតក្នុងភូមិ លំផាត់ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី ។
នៅទីនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី និងសប្បុរសជនបានផ្តល់ជូនទីចាត់ការ១ខ្នង មាន៣បន្ទប់ដើម្បីសម្រួលដល់សេចក្តីត្រូវការរបស់លោកគ្រូអ្នកគ្រូនៅទីនេះ ៕