ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះសួរសុខទុក្ខក្មួយៗនៅអនុវិទ្យាល័យលំផាត់

ចែករំលែក៖

ខេត្តរតនគិរី៖ នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ដដែលនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្មួយៗសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូនៅ អនុវិទ្យាល័យលំផាត់ ដែលស្ថិតក្នុងភូមិលំផាត់ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី ។

ដោយបានពិនិត្យមើលឃើញនូវសេចក្តីត្រូវការរបស់ក្មួយៗសិស្សានុសិស្សនៅទីនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី និងសប្បុរសជនបានផ្តល់ជូននូវ អាគារសិក្សាថ្មី១ខ្នង កំពស់២ជាន់ មាន១២បន្ទប់ និងទីចាត់ការ១ខ្នង មាន៣បន្ទប់ ព្រមទាំងធ្វើរបង ក្លោងទ្វា និងចាក់ផ្លូវបេតុងចូលសាលា និងបង្កើតទៅជាវិទ្យាល័យដើម្បីសម្រួលដល់ក្មួយៗកុំអោយធ្វើដំណើរទៅឆ្ងាយដែលប៉ះពាល់ដល់ការសិក្សា ។

សម្តេចតេជោ ហ៊ុន សែន បន្តយកចិត្កតទុកដាក់ដោះស្រាយ និងសម្រួលអោយក្មួយៗទទួលបានការសិក្សាទាំងនៅក្នុងទីក្រុងនិងជនបទមិនអោយមានការលំបាកឡើយ ៕

fb_img_1473976908476 fb_img_1473976894760 fb_img_1473976891922 fb_img_1473976886764 fb_img_1473976881610 fb_img_1473976875708 fb_img_1473976872680

 

 


ចែករំលែក៖