ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះសួរសុខទុក្ខក្មួយៗសិស្សានុសិស្សនៅ វិទ្យាល័យហ៊ុនសែនកោះញែក ខេត្តមណ្ឌលគិរី

ចែករំលែក៖

ខេត្តមណ្ឌលគិរីៈ នៅរសៀលថ្ងៃទី១៥ ខែកញ្ញា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះពិនិត្យអាគារសិក្សា និងសួរសុខទុក្ខក្មួយៗសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូនៅសាលាវិទ្យាល័យហ៊ុនសែនកោះញែក ស្ថិតក្នុងភូមិ រង្សី ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។

សម្តេចតេជោបានពិនិត្យឃើញថា អាគារសិក្សាមួយចំនួននៅទីនេះមានសភាពចាស់ទ្រុឌទ្រោម ហើយទន្ទឹមនឹងនេះ សាលាក៏មានការខ្វះខាត និងត្រូវការអាគារសិក្សាថ្មីបន្ថែម ព្រោះកំណើនសិស្សានុសិស្សគឺកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ក្រោយពីបានពិនិត្យ អាគារសិក្សា និងជួបពិភាក្សាជាមួយលោកគ្រូអ្នកគ្រូ សិស្សានុសិស្សរួចហើយ សម្តេចតេជោ រួមនឹងសប្បុរសជនបានសម្រេចផ្តល់អាគារសិក្សាថ្មី ១ខ្នង ២ជាន់ ស្មើនឹង១២បន្ទប់ និង អាគារស្នាក់នៅសម្រាប់គ្រូ និងសិស្សចំនួន២ខ្នង ដោយ១ខ្នង ២ជាន់១០ បន្ទប់(សរុបស្មើនឹង២០បន្ទប់) និងទីចាត់ការ១ខ្នង មាន៣បន្ទប់ ព្រមទាំងរៀបចំតារាងបាល់ទាត់ បាល់ទះ និងចាក់ផ្លូវបេតុងចូលសាលាផងដែរ។

សូមក្មួយៗសិស្សានុសិស្សខិតខំរៀនសូត្រ ហើយចៀសអោយឆ្ងាយពីអំពើអបាយមុខផ្សេងៗ និងគ្រឿងញៀនគ្រប់ប្រភេទដើម្បីអនាគតដ៏រុងរឿងរបស់ក្មួយៗ ៕

fb_img_1473975613043 fb_img_1473975607428 fb_img_1473975596478 fb_img_1473975593127 fb_img_1473975564033 fb_img_1473975538250 fb_img_1473975542267

 


ចែករំលែក៖