ខេត្តមណ្ឌលគិរីៈ បន្ទាប់ពីបានចុះសួរសុខទុក្ខប្រជាពលរដ្ឋរួចហើយ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងព្រះសង្ឃនៅ វត្តគោត្តមៈសុទ្ឋារាមសមនគោត្តម ហៅវត្ត ដេអេ ។
ក្រោយពីបានពិនិត្យនូវសេចក្តីត្រូវការ និងកង្វះខាតអាគារសិក្សា និងវត្តអារាមនៅទីនេះ សម្តេចតេជោ និងសប្បុរសជន បានសំរេចផ្តល់ព្រះវិហារថ្មី១ សាលារៀនបឋមសិក្សាដេអ ១ខ្នង ស្មើនឹង ០៦ បន្ទប់ និងផ្តល់បច្ច័យសម្រាប់ចូលព្រះវស្សា ៥ លានរៀល ព្រមទាំងបានផ្តល់ថវិកាមួយចំនួនទៀតដល់ក្មួយៗ សិស្សានុសិស្សជាក្រុមកីឡាករនៅទីនេះផងដែរ។
សូមក្មួយៗខិតខំសិក្សា ហើយចៀសអោយឆ្ងាយពីអំពើអបាយមុខផ្សេងៗ ជាពិសេសគ្រឿងញៀនគ្រប់ប្រភេទ ៕