ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះសួរសុខទុក្ខក្មួយៗនៅសាលាបឋមសិក្សាសហការ

ចែករំលែក៖

ខេត្តរតនគិរីៈ នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ដដែលនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្មួយៗសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ ស្ថិតក្នុងភូមិព្រួក ឃុំប៉ាតាង ស្រុកលំផាត់ ខេត្តរតនគិរី។

ដោយបានពិនិត្យមើលឃើញនូវសេចក្តីត្រូវការចាំបាច់របស់ក្មួយៗសិស្សានុសិស្សនៅទីនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី និងសប្បុរសជនបានផ្តល់ជូននូវអាគារសិក្សាថ្មី១ខ្នង មាន៦បន្ទប់ និងកែលំអរអាគារចាស់ឡើងវិញ ព្រមទាំងចាក់ផ្លូវបេតុងចូលសាលារៀន និងរៀបចំប្រព័ន្ឋលូបង្ហូរទឹកទៀតផង ព្រោះនៅទីនេះគឺមានទឹកហូរច្រោះមុខផ្លូវចូលសាលារៀន ដែលបង្កការលំបាកដល់សិស្ស ។

សម្តេចតេជោ ហ៊ុន សែន បន្តខិតខំកសាងសាលារៀនអោយបានច្រើនថែមទៀត ដើម្បីក្មួយៗមានឱកាសបានសិក្សារៀនសូត្រ ជាពិសេសនៅតាមជនបទ ៕

fb_img_1473977382436 fb_img_1473977372861 fb_img_1473977366760 fb_img_1473977359899 fb_img_1473977353603 fb_img_1473977350836 fb_img_1473977345754 fb_img_1473977342663

 


ចែករំលែក៖