ខេត្តរតនគិរីៈ នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ដដែលនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្មួយៗសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ ស្ថិតក្នុង ក្រុងបានលុង ខេត្តរតនគិរី ។
ដោយបានពិនិត្យមើលឃើញនូវសេចក្តីត្រូវការចាំបាច់របស់ក្មួយៗសិស្សានុសិស្សនៅទីនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី និងសប្បុរសជនបានផ្តល់ជូននូវអាគារស្នាក់នៅរបស់សិស្ស និងគ្រូ ចំនួន២ខ្នង ដោយ១ខ្នង មាន១០បន្ទប់ ហើយសាងសង់អាគារពិសោធន៍១ខ្នង មាន៥បន្ទប់ និងធ្វើតារាងបាល់ទាត់ បាល់ទះ និងបាល់បោះសម្រាប់ក្មួយៗសិស្សានុសិស្សផងដែរ ។
សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្ត និងគាំទ្រពេញទំហឹងចំពោះការសិក្សារបស់ក្មួយៗ។ សម្តេតេជោ បន្តខិតខំកសាងសាលារៀនអោយបានច្រើនថែមទៀត ដើម្បីក្មួយៗមានឱកាសបានសិក្សារៀនសូត្រ ជាពិសេសនៅតាមជនបទដាច់ស្រយាល៕