ខេត្តរតនគិរីៈ នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ដដែលនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្មួយៗសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូនៅ សាលាបឋមសិក្សា ហ៊ុន សែន ភូមិថ្មី ស្ថិតក្នុងក្រុងបាលុង ខេត្តរតនគិរី។
នៅទីនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានផ្តល់ជូនទីចាត់ការ១ខ្នង មាន៣បន្ទប់ និងចាក់ផ្លូវបេតុងចូលសាលា ហើយរៀបចំតារាងបាល់ទាត់ បាល់ទះ និងបាល់បោះ។
សម្តេចតេជោ ហ៊ុន សែន ជំរុញការអប់រំនៅទូទាំងប្រទេសអោយកាន់តែទូលំទូលាយ ដើម្បីកម្ពុជាសម្បូរដោយធនធានមនុស្សក្នុងការចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើនជឿនលឿនទៅមុខ។ មានសម្តេចតេជោ ហ៊ុន សែន គឺមានសាលារៀនគ្រប់ទិសទីចាប់តាំងពីទីក្រុងរហូតដល់ទីជនបទ ៕