ខេត្តកណ្តាល៖ នៅវេលាម៉ោង៤និង៤០នាទីរសៀល ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ មានអគ្គិភ័យមួយបានឆាបឆេះទៅលើទីតាំងកន្លែងលក់សាំងរបស់ប្រជាពលរដ្ឋមួយកន្លែង ស្ថិតនៅភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល បង្កឲ្យមានភ្លើងដ៏សន្ធោសន្ធៅកើតឡើង និងភ្ញាក់ផ្អើលពីប្រជាពលរដ្ឋ ។
សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានបានទៅកាន់ទីនោះ ហើយកម្លាំងនគរបាលស្នងការដ្ឋានខេត្តក៏បានចេញរថយន្តមកអន្តរាគមន៍ពន្លត់ ។ អគ្គិភ័យនេះ គេពុំទាន់ដឹងថា បណ្តាលមកពីមូលហេតុអ្វីនៅឡើយទេ ហើយខូចខាតទៅលើទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋមានចំនួនប៉ុន្មាននោះដែរ ៕ សណ្តោស