ខេត្តមណ្ឌលគិរី៖ ក្រុមហ៊ុន D.T.C របស់លោកឧកញ៉ា អ៊ឹងស៊ីតាតវរះហៅឧកញ៉ា លក្ខ័ត្រូវបានគេសង្ស័យថាកំពុងនាំប្រេងសាំងគេចពន្ធទាំងយប់ថ្ងៃចូលតាមច្រកអន្តរជាតិដាក់ដាំស្ថិតក្នុងឃុំដាក់ដាំ ស្រុកអូររាំងខេត្តមណ្ឌលគិរី។
សេចក្តីរាយការណ៍បានអោយដឹងថាកាលពីវេលាម៉ោង៥ព្រឹកថ្ងៃទី១៧ ខែកញ្ញា២០១៦នេះមានរថយន្តស៊ីតែនចំនួន២គ្រឿងមានស្លាកយីហោ ស៊ូគីម៊ិចបានដឹកប្រេងសាំងពេញចេញពីផែស្ងួតរបស់ក្រុមហ៊ុនD.T.C ដែលនៅក្បែរច្រកអន្តជាតិដាក់ដាំយកទៅចែកចាយតាម ស្ថានីយ៍ប្រេងបណ្តាផ្សេងៗទូទាំងប្រទេស។
ពាក់ពន្ធ័ព័ត៍មានខាងលើនេះលោក តាន់ ប៊ុនហឿន រដ្ឋបាលក្រុមហ៊ុនD.T.C.បានអោយដឹងថាក្រុមហ៊ុនរបស់លោកមានអាជ្ញាបណ័្ណពីអគ្គនាកដ្ឋានគយនិងរដ្ឋាករចំនួន២៤០តោនក្នុង១ខែសម្រាប់យកមកចែកចាយក្នុងប្រទេស។ចំណែករថយន្តខាងក្រុមហ៊ុនបានជួលពីក្រុមហ៊ុនស៊ូគីម៊ិចក្នុងតំលៃ១តោន៤០ដុល្លាក្នុងការដឹកជញ្ជូនយកទៅចែកចាយ។
ទោះបីជាមានការបញ្ជាក់យ៉ាងនេះក៏ដោយប្រជាពលរដ្ឋនិងអាជ្ញាធរនៅតែដាក់ការសង្ស័យថានិងមានការត្រូវរ៉ូវជាមួយសមត្ថកិច្ចនៅច្រកដាក់ដាំនេះតែម្តងជាពិសេសជំនាញគយរដ្ឋាករខេត្តមណ្ឌលគិរីទើបមានការនាំចូលប្រេងទាំងយប់បែបនេះ ៕ ឦសាន្ត