ព័ត៌មានទាន់ហេតុការណ៍៖

កំដៅសម្លទុកចោល ឆេះខ្លោច ហុយផ្សែង បង្កការភ្ញាក់ផ្អើលប្រជាពលរដ្ឋទាំងថ្ងៃ

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលទាំងថ្ងៃរសៀល ខណៈដែលរថយន្តពន្លត់អគ្គិភ័យប្រចាំការនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចេញអន្តរាគមន៍ភ្លាមៗ បន្ទាប់ពីមានផ្សែងហុយចេញពីក្នុងផ្ទះប្រជាពលរដ្ឋ ដោយសារតែម្ចាស់ផ្ទះកំដៅសំឡ ទុកចោល ឆេះខ្លោច ហុយផ្សែង បង្កការភ្ញាក់ផ្អើល ប៉ុន្តែសំណាងល្អសមត្ថកិច្ចអន្តរគមន៍ទាន់ពេលវេលា ។

ករណីអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ២D ផ្លូវ២៥៧ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅក្បែរនោះ បានឲ្យដឹងថា ផ្ទះកើតហេតុនេះគឺម្ចាស់ផ្ទះបានជួលឲ្យក្មេងៗដែលជានិស្សិតជួលស្នាក់នៅ លុះនៅថ្ងៃកើហេតុខាងលើ ពួកគេបានដាក់កំដៅសំឡ ទុកចោល ហើយភ្លេច ក៏នាំគ្នាទៅរៀនអស់ ។ រហូតដល់កំដៅយូពេកធ្វើឲ្យ ឆេះខ្លោចឆ្នាំងសំឡ បង្កឲ្យមានផ្សែង ហុយចេញមកខាងក្រោយ ទើបភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ហើយភ្លាមនោះពួកគាត់បានរាយការណ៍ជូនសមត្ថកិច្ចតែម្ដងទៅ ដើម្បីទប់ស្កាត់កុំមានការឆាប់ឆេះ ខ្លាំងឡើង ពេលនោះ កម្លាំងជំនាញខាងរថយន្តពន្លត់អគ្គិភ័យបានចេញជួយអន្តរាគមន៍ភ្លាមៗ ហើយប្រជាពលរដ្ឋក៏បាននាំគ្នាជួយយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់អោយរលត់ទាន់ពេលវេលាផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ចក៏បានសំនូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក៏ដូចជាប្អូននិស្សិត ដែលបានមកពីស្រុក-ខេត្ត ដែលជួលផ្ទះឬបន្ទប់ស្នាក់នៅសូមឲ្យមាន ការយកចិត្តទុកដាក់ចំពោះបញ្ហានេះផងនិង ជៀសវាងការធ្វេសប្រហែស ដូចករណីនេះទៀត៕ ស ដារ៉ា

 

image7 image6 image5 image4 image3 image2 image1 image8


ចែករំលែក៖