ព័ត៌មានទាន់ហេតុការណ៍៖

ដំរីមួយក្បាលចុះប្រេងនៅខេត្តមណ្ឌលគិរី ដេញវ័ធនិងជាន់បុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ បុរសម្នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ដោយសារត្រូវសត្វដំរីចុះប្រេងមួយក្បាលដេញវ័ធ និងជាន់ពីធ្លាយពោះវៀនចេញមកក្រៅ ។

ករណីនេះបានកើតឡើងកាលពីរសៀលម៉ោង១ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅចំណុចអូរទេ ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ជនរងគ្រោះ ម៉ឹប ស្រេង ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិព្នង រស់នៅ ភូមិពលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ ជនរងគ្រោះគឺជាម្ចាស់ដំរីចុះប្រេងនេះតែម្តង ៕

 

img_5714 img_5712 img_5715


ចែករំលែក៖