ខេត្តប៉ៃលិន៖ នៅរសៀល ថ្ងៃទី18 ខែកញ្ញា ឆ្នាំ២០១៦ នៅទីលានក្លឹបលីរ៉ា បានរៀបចំពិធីបិទការប្រកួតពានរង្វាន់លីកលីរ៉ាក្លឹប ឆ្នាំ២០១៦ ដោយមានការអញ្ចើញចូលរួមពីសំណាក់លោកឧកញ្ញា សេង ឈុនលេង ជាម្ចាស់ក្លឹប និង លោក តង់ ធារ៉ា ប្រធានមន្ទីអប់រំយុវជន និងកីឡាខេត្តប៉ៃលិន ព្រមទាំងលោកគ្រូអ្នកគ្រូសិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋជាច្រើនកុះករ ។
លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំយុវជន និងកីឡាបានមានប្រសាសន៏កោតសរសើរដល់ម្ចាស់ក្លិបលីរ៉ា ដែលតែងតែរៀបចំធ្វើការប្រកួតអោយយុវជនទាំងអស់ បានចូលរួមបង្កើនសមត្ថភាព និងស្មារតីប្រាជ្ញាដើម្បីធ្វើយ៉ាងអោយក្រុមរបស់ខ្លូនទទួលបានជ័យជំនះ ជាពិសេស បានចូលរួមចំណែកលើកកំពស់វិស័យកីឡានៅខេត្តប៉ៃលិន អោយមានការរីកចំរើនផងដែរ ។
លោកបន្តថា ក្នុងការប្រកួតបាលទាត់ពាន់រង្វាន់លីកលីរ៉ាក្លិប ឆ្នាំ ២០១៦ នាពេលនេះ ពិតជាមានមោទនៈភាពចំពោះខេត្តប៉ៃលិនណាស់ ដើម្បីអោយប្អូនៗសិស្សានុសិស្ស និងយុវជនទាំងអស់មកលេងកីឡាក្នុងការថែរក្សាសុខភាព និងជៀសអោយផុតនូវល្បែងពាលា ការប្រើប្រាស់គ្រឿងញៀន ដូចនេះប្អូនៗកីឡាករទាំងអស់ត្រូវបន្តខិតខំប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត ដើម្បីដណ្តើមយកពានវង្វាន់នៅពេលដែលមានការប្រកួតពាន់រង្វាន់នៅឆ្នាំក្រោយ ។ ទន្ទឹមនេះក្រុមកីឡាករទាំងអស់ត្រូវខិតខំប្រកួតអោយបានតាមលក្ខណៈបច្ចេកទេស និងត្រូវមានសាមគ្គីភាព និងយោយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក ព្រោះថាការប្រកួតតែងតែមានចាញ់ និងឈ្នះ ហើយមានការប៉ះពាល់គ្នាបន្តិចបន្តូចមិនខានឡើយ ។
បើតាមបញ្ចាក់ពីលោកឧកញ្ញា សេង ឈុនឡេង ម្ចាស់ខ្លឹបលីរ៉ាបានអោយដឹងថា៖ ការប្រកួតនេះ គឺធ្វើឡើងអស់រយៈពេល២ខែមកហើយ ដែលមាន ១៥ក្រុម ចូលរួមប្រកួតហើយក្រុមដែលទទួលបានជ័យលាភីចាប់ពីលេខ១ រហូតដល់ លេខ៤ ដែលក្នុងនោះមានដូចជា៖ លេខ១គឺបានទៅលើក្រុម ភូមិយើងFC ទទួលបានពាន់១និងថវិកា១២០០០០០រៀល លេខ២គឺក្រុម សុខលាភកសិផលFC ទទួលបានថវិកា៦០០០០០រៀល លេខ៣គឺក្រុមតោខៀវដីថ្មីFC ទទួលបានថវិកា ៤០០០០០រៀល និងលេខ៤គឺក្រុមFair Play ទទួលបានថវិកា ១៥០០០០រៀល ចំនែកក្រុមដែលបានជាប់ជ័យលាភីក្រុមគំរូគឺក្រុមBlue Dragon FCទទួលថវិការ១៥០០០០រៀលផងដែរ ៕ ស សារ៉េត