ព័ត៌មានទាន់ហេតុការណ៍៖

លោកព្រះរាជអាជ្ញារងដឹកនាំកម្លាំងបង្រ្កាបសិប្បកម្មកែច្នៃ និងស្តុបឈើខុសច្បាប់ស្តីពីរដ្ឋព្រៃឈើ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ លោក លី ធារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តពោធិ៍សាត់ដឹកនាំកម្លាំងរួមមានមន្ត្រីរដ្ឋបាលព្រៃឈើ, សង្កាត់, ផ្នែក, កងអាវុធហត្ថខេត្ត, កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឈើតុំ ចុះបង្រ្កាប់ទីតាំងសិប្បកម្មកែច្នៃនិងស្តុបឈើដោយខុសច្បាប់ស្តីពីរដ្ឋបាលព្រៃឈើ ក្នុងនោះកម្លាំងរឹបូុសវត្ថុតាង បានមួយចំនួនធំយកទៅរក្សាទុកដើម្បីបន្តតាមនីតិវិធី ។

ប្រតិបត្តិការណ៍នេះបានប្រព្រឹត្តឡើងកាលពីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅភូមិទួលត្បែង ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

លោកវរសេនីយ៍ត្រី ឯម រុន អធិការនគរបាលស្រុកក្រគរបានឲ្យដឹងថាកម្លាំងសមត្ថកិច្ចដឹកនាំដោយលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចុះបង្រ្កាប់ទីតាំងសិប្បកម្មកែច្នៃនិងស្តុបឈើដោយខុសច្បាប់ស្តីពីរដ្ឋបាលព្រៃឈើខាងលើ ត្រូវបានគេស្គាល់ម្ចាស់ឈ្មោះ ឈឿង ឈូង ភេទស្រី អាយុ ៤៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ-ឃុំខាងលើ។

លោកអធិការនគរបាលស្រុកបន្តថាក្នុងកិច្ចប្រតិបត្តិការណ៍ខាងលើ កម្លាំងធ្វើការរឹបអូសនិងដកហូតនៅវត្ថុតាងរួមមាន ឈើអារសន្លឹកប្រភេទឈើទាលចំនួន១,៩០ម៉ែត្រគូប,ឈើអារជ្រុងនិងសន្លឹកប្រភេទប្រណិតធ្នង់ចំនួន០,៥៥៥ម៉ែត្រគូប,ឈើអារប្រភេទឈើរាជកុល,គរគី,ប្រណិតធ្នង់(តុទូរ)ចំនួន៤០កំណាត់។

លោកបន្តទៀតថាវត្ថុតាងត្រូវបានរឹមអូសដក ហូត យកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើក្រគរ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ស្តីពីរដ្ឋបាលព្រៃឈើ ៕ បឹុម ពិន

 

8 7 6 5 4 3 2 1 9


ចែករំលែក៖