ខេត្តប៉ៃលិន ៖ យុវជនម្នាក់រងរបួសធ្ងន់ ខណៈបើកម៉ូតូក្នុងល្បឿនលឿន ជ្រែរថយន្ត ដឹកទំនិញក៏ដួលពីលើផ្លូវធ្លាក់ចូលប្រឡាយកប់ភក់ហើយត្រូវម៉ូតូកិនចំជើងខាងឆ្វេងបាក់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។
ករណីគ្រោះនេះបានកើតឡើងកាលពី វេលាម៉ោង៤និង៥០នាទីល្ងាច ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចផ្លូវជាតិ លេខ៥៩ ស្ថិតភូមិស្រឡៅ ឃុំ-ស្រុកកំរៀង ខេត្តបាត់ដំបង។
មន្ត្រីនគរបាលស្រុកកំរៀងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស៊ី សុលី ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរជាសិស្សរស់នៅភូមិ ថ្មលកែង ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បើកម៉ូតូម៉ាកហុងដាសង់ស៊េរី ចាស់ពណ៌ ខ្មៅគ្មានស្លាកលេខ។
បើតាមជនរងគ្រោះបានឲ្យដឹងនៅក្នុង មន្ទីរពេទ្យថា នៅមុនពេលកើតហេតុរូបគេ បានជិះម៉ូតូចេញពីផ្ទះទៅលេងបងស្រីនៅ ផ្សារស្រុកកំរៀង។ លុះពេលប្រឡប់ចេញពីផ្ទះបងស្រីមកវិញជិះម៉ូតូតាមបណ្ដោយផ្លូវ ជាតិលេខ៥៩។ លុះមកដល់ចំណុចកើត ហេតុ បើកម៉ូតូលឿនជ្រែងរថយន្តដឹកទំនិញ១គ្រឿងផុត ស្រាប់តែរ៉េចង្កូតជ្រុងធ្លាក់ពីលើចិញ្ចើមផ្លូវចូលប្រឡាយកប់ភក់ ចៃដន្យម៉ូតូ ដួលសង្កត់ពីលើបណ្តាលឲ្យបាក់ជើងខាងឆ្វេងហើយត្រូវបានសមត្ថកិច្ចដឹកបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដើម្បី សង្គ្រោះ ។
បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន រីឯម៉ូតូត្រូវ បានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅ កាន់លំនៅដ្ឋានវិញ៕ ស សារ៉េត