ព័ត៌មានទាន់ហេតុការណ៍៖

បុរសចំណាស់ម្នាក់ស្រវឹងស្រាចុះដកប្រលឹតលង់ទឹកស្លាប់

ចែករំលែក៖

ខេត្តកំពង់ធំៈ បុរសចំណាស់ម្នាក់ក្រោយពីផឹកស្រាស្រវឹងបានទៅដេញក្របីមកផ្ទះវិញ កាលពីវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ មកដល់បឹងមួយក៏ដកព្រលឹតយកទៅធ្វើម្ហូប ក៏បានលង់ទឹកស្លាប់ នៅត្រង់ចំណុចភូមិឈើល្វីង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។

បើតាមប្រភពពត័មានពីសមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ ស៊ឹង ឈេងលី ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ។ ក្រោយពីលង់ទឹកត្រូវបានកូនៗ ជួយសង្រ្គោះភ្លាមៗ តែអកុសល មិនអាចជួយបាន ដោយសារតែជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ក្រោយមកក៏បានធ្វើកុសល្យវិច័យពិនិត្យ ដោយសមត្ថកិច្ចជំនាញ រកមើលស្លាក់ស្នាម ពុំមានពាក់ព័ន្ធនឹងអំពើឃាតកម្មនោះទេ ទើបសមត្ថកិច្ចប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានសពតែម្ដង ៕ ប៊ុន រិទ្ធី

aes-1 aes

 


ចែករំលែក៖