ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ១ សហកាជាមួយកម្លាំងជំនាញអធិការក្រុងព្រះសីហនុឃាត់ខ្លួនជនសង្ស័យម្នាក់ រួមជាមួយវត្ថុតាងថ្នាំញៀន១កញ្ចប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖  កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ១ សហកាជាមួយកម្លាំងជំនាញអធិការក្រុងព្រះសីហនុឃាត់ខ្លួនជនសង្ស័យម្នាក់ រួមជាមួយវត្ថុតាងថ្នាំញៀន១កញ្ចប់ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦  នៅផ្លូវមុខរោងចក្រញ៉ូវស្តាក្រុម១៤ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ហេង ហឿន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរព្រូឡានដឹកស៊ីម៉ង់ត៍ បច្ចុប្បន្នរស់នៅភូមិត្រពាំងក្រឡឹង ឃំុគិរីវន្ត័ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ប្រភពបន្តថា ជាមួយគ្នានេះ សមត្ថកិច្ចបានចាប់យកវត្ថុតាងម្សៅក្រាមពណ៌សចំនួន ១កញ្ចប់តូច និងប្រដាប់ជក់មួយសម្រាប់  ទូរស័ព្ទ១គ្រឿង លុយ៥០.០០០រៀល ៕ ឆ្លាម សមុទ្រ

 

dw eee


ចែករំលែក៖