ព័ត៌មានទាន់ហេតុការណ៍៖

វៀតណាមអំពាវនាវឱ្យកម្ពុជា-ថៃរក្សាការអត់ធ្មត់ និងជៀសវាងការប្រើកម្លាំងសព្វាវុធ

ចែករំលែក៖

ប្រទេសវៀតណាម៖ លោកស្រី Pham Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមនៅល្ងាចថ្ងៃទី ២៤ ខែ កក្កដា បានអំពាវនាវឱ្យកម្ពុជា-ថៃរក្សាការអត់ធ្មត់ និងជៀសវាងការប្រើកម្លាំងសព្វាវុធទប់ស្កាត់ការរីករាលដាលនៃជម្លោះកាន់តែខ្លាំងរវាងប្រទេសទាំងពីរ។ ការអំពាវនាវរបស់លោកស្រីធ្វើឡើងបន្ទាប់ពីកងទ័ពថៃបានបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជាមុន។ កងទ័ពកម្ពុជាបានប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងអធិបតេយ្យនិងបូរណភាពទឹកដីរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានរបស់កងទ័ពថៃដែលបានបំពានលើបូរណភាពទឹកដីកម្ពុជា។

បើតាមអ្នកនាំពាក្យក្រសួងការបរទេសវៀតណាមរូបនេះ អ្វីដែលសំខាន់បំផុតនៅពេលនេះ គឺភាគីទាំងពីរគួរតែបង្ហាញការអត់ធ្មត់ ជៀសវាងការប្រើកម្លាំង ទប់ស្កាត់ការកើនឡើងភាពតានតឹងបន្ថែមទៀត និងដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធី ស្របតាមគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC)។ 

សូមបញ្ជាក់ថា ៖ ចំពោះទង្វើឈ្លានពានយ៉ាងគឃ្លើនដែលកងកម្លាំងប្រដាប់អាវុធថៃបានបើកការវាយប្រហារដោយគ្មានមូលហេតុ ដោយចេតនា និងគិតទុកជាមុន ក្លាយជាប្រទេសដែលគ្មានសណ្តាប់ធ្នាប់ ៕ 

ដោយ ៖ សិលា

 

 


ចែករំលែក៖