ព័ត៌មានទាន់ហេតុការណ៍៖

គ្រូពេទ្យ២នាក់ដាក់សេរ៉ូម២ប្លោកបណ្តាលឲ្យអ្នកជំងឺម្នាក់ស្លាប់

ចែករំលែក៖

ខេត្តកំពត ៖ បុរសចំណាស់ម្នាក់បានប្រកាច់ស្លាប់ភ្លាមៗនៅនឹងកន្លែងបន្ទាប់ពីគ្រូពេទ្យស្រី២នាក់បានពិនិត្យជំងឺនិងដាក់ស៊ីរ៉ូមឲ្យគាត់អស់ចំនួន២ប្លោកហើយទុកចោល ដោយមិនបានតាមដានអាការអ្នក ជំងឺនោះ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង២៥នាទីយប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ នៅភូមិម្រោម ឃុំម្រោម ស្រុកអង្គរជ័យ ខេត្តកំពត។

មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ តង់ សារ៉ូ ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ មុខរបរ កសិករ។ បើតាមការឲ្យដឹងពីសាច់ញាតិ ថា មុនដំបូងជនរងគ្រោះមានអាការអស់ កម្លាំងខ្យល់ចាប់ពីរបីថ្ងៃទៅហើយពេលទៅពិនិត្យឈាមមានរោគគ្រុនពោះវៀន។ លុះត្រលប់មកដល់ផ្ទះវិញក៏ទៅហៅគ្រូពេទ្យ នៅក្បែរផ្ទះឈ្មោះ ជឹម វន ភេទស្រី អាយុ ៣៣ឆ្នាំ។ ពេលនោះគ្រូពេទ្យបានដាក់សេរ៉ូមឲ្យ១ប្លោកហើយគ្រូពេទ្យក៏បានត្រលប់ទៅផ្ទះវិញដោយឲ្យអ្នកជំងឺសម្រាកធម្មតា។ លុះដល់ពេលសារ៉ូមអស់ពួកគាត់ក៏ទៅហៅគ្រូពេទ្យនោះមកដាក់បន្ថែមទៀតតែពេលទៅហៅគ្រូពេទ្យនោះមិនបានមកខ្លួនឯងទេគាត់ បានបញ្ជាឲ្យស្ត្រីម្នាក់ដែលត្រូវជា បងប្អូនឈ្មោះ ជឹម អាង មកវិញតែពួកគាត់ មិនដឹងថាស្ត្រីនោះចេះវិជ្ជាពេទ្យឬអត់ទេ។ បន្ទាប់ មកស្រី្តនោះបានដាក់សេរ៉ូមឲ្យជន រងគ្រោះ១ប្លោកទៀតហើយក៏ត្រលប់ទៅ ផ្ទះវិញ។មួយសន្ទុះក្រោយមកស្រាប់តែ ជនរងគ្រោះបានប្រកាច់ញ័រពេញខ្លួនហើយក៏ដាច់ខ្យល់ស្លាប់មួយរំពេច។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានតម្កល់នៅគេហដ្ឋាន រីឯសមត្ថកិច្ចកំពុងសាកសួរគ្រូ ពេទ្យបន្តនិងធ្វើកោសល្យវិច័យលើសាកសពដើម្បីស៊ើបអង្កេតលម្អិត៕ ហេង នរិន្ទ្រ

 

bes


ចែករំលែក៖