ខេត្តប៉ៃលិន៖ បុរសម្នាក់បានចាប់ រំលោភក្មេងស្រីអាយុ៦ឆ្នាំរហូតបាន សម្រេច ហើយត្រូវបាននគរបាលប៉ុស្តិ៍ រដ្ឋបាលអូរតាវ៉ៅឃាត់ខ្លួនកាលពីវេលា ម៉ោង១និង៣០នាទីរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០១៦ ស្ថិតក្នុងភូមិកូនភ្នំ សង្កាត់អូរតាវ៉ៅ ក្រុង ប៉ៃលិន ខេត្តប៉ៃលិន ។
ហេតុការណ៍រំលោភសេពសន្ថវៈខាង លើនេះបានកើតឡើងកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅ ស្ថិតនៅចំណុចសាលាបឋមសិក្សាព្រៃមង្គលក្នុងភូមិព្រៃមង្គល សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ។
លោក គង់ សំណាង នាយប៉ុស្តិ៍រដ្ឋបាលអូរតាវ៉ៅបានឲ្យដឹងថា ជនសង្ស័យដែល សមត្ថកិច្ចឃាត់ខ្លួនឈ្មោះ អ៊ូ រឿន ហៅ គ្រាល ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំ នៅភូមិ/ឃុំកើតហេតុ មានប្រពន្ធកូននិង មានស្រុកកំណើតរស់នៅខេត្តបាត់ដំបង។ចំណែកក្មេងស្រីរងគ្រោះអាយុ៦ឆ្នាំជាសិស្សរស់នៅភូមិព្រៃមង្គល សង្កាត់អូរ តាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
លោកនាយប៉ុស្តិ៍បានបន្តឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យបានលើកបីក្មេងស្រីរងគ្រោះទៅសាលារៀនព្រៃមង្គលតែដោយសារគ្រប់បន្ទប់បិទទ្វារខាងមុខចូលមិនរួច ទើបជនសង្ស័យគាស់បង្អួចបន្ទប់ថ្នាក់រៀនហើយយកក្មេងស្រីដាក់ទៅក្នុងថ្នាក់។ បន្ទាប់មកជនសង្ស័យបានឲ្យក្មេងស្រីរងគ្រោះស្រាតសម្លៀកបំពាក់ចេញហើយរំលោភតែមិនទាន់ស៊ីជម្រៅផងជនសង្ស័យក៏ សម្រេចកាម រួចហើយបានឲ្យក្មេងស្រីរងគ្រោះត្រឡប់ទៅផ្ទះវិញ។
លោកនាយប៉ុស្តិ៍បានឲ្យដឹងទៀតថា ក្រោយពីធ្វើសកម្មភាពបានមួយថ្ងៃគឺថ្ងៃទី១៨ ខែកញ្ញា ជនសង្ស័យបានគេចខ្លួនទៅខេត្តបាត់ដំបង។ ចំណែកខាងឪពុកម្ដាយក្មេងស្រីរងគ្រោះមានការសង្ស័យកូនស្រី ដែលមានសភាពស្លេកស្លាំងខុសប្លែកពី ធម្មតាក៏សួរកូនស្រីហើយនាងបានឆ្លើយថា តាមការពិតជនសង្ស័យបានយករូប នាងទៅរំលោភ។ បន្ទាប់មកឪពុកម្តាយក្មេងស្រីរងគ្រោះបានមកប្តឹងឲ្យខាងលោកជួយចាប់ ជនសង្ស័យយកមកផ្ដន្ទាទោសតាមច្បាប់។
បើតាមលិខិតបញ្ជាក់កោសល្យវិច័យ របស់គ្រូពេទ្យបានឲ្យដឹងថា ក្មេងស្រីរងគ្រោះពិតជាមានស្លាកស្នាមរលាត់ប្រដាប់ភេទ ដែលបណ្ដាលមកពីការរំលោភសេពសន្ថវៈប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលអូរតាវ៉ៅបញ្ជូនបន្តទៅកាន់អធិការដ្ឋាននគរបាលក្រុងប៉ៃលិនដើម្បីដោះស្រាយគ្នាតាមនីតិវិធីបន្តទៀត៕
សហការី