ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែនបានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៩ នៅវត្តមុនី្នសុវណ្ណហៅ វត្តចំពុះក្អែក ដែលស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
នៅក្នុងពិធីនេះផងដែរ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រគេនបច្ច័យ និងទ័យទានមួយចំនួន ដល់ព្រះសង្ឃ ដើម្បីបញ្ជូនកុសលផលបុណ្យទៅដល់បុព្វការីជនដែលបានចែកឋានទៅកាន់បរលោក។
ពិធីបុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យប្រពៃណីទំនៀមទម្លាប់ ព្រះពុទ្ធសាសនាដ៏ធំមួយដែលមានរយៈពេល១៥ថ្ងៃ គឺចាប់ពីថ្ងៃ១ រោច ខែភទ្របទ រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ។
សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានសូមជូនពរបងប្អូនជនរួមជាតិជួបប្រទះតែសេចក្តីសុខសំណាងល្អ ព្រមទាំងពុទ្ឋពរ៤ប្រការគឺអាយុ វណ្ណះ សុខះ និងពលះកុំបីឃ្លៀងឃ្លាតឡើយ ៕