ខេត្តសៀមរាប៖ ឆ្មាំការពារនៅប្រាសអង្គាររបស់អាជ្ញាធរជាតិអប្សរា រងការចោទថា វាយដំក្មេងប្រុសមានសតិមិនគ្រប់ម្នាក់ បណ្ដាលឲ្យសន្លប់ និងចងស្លាបសេកយកទៅបោះចោល នៅព្រលានយន្ដហោះ បន្ទាប់ពីក្មេងសតិមិនគ្រប់រូបហូបបាយវត្ដហើយបោកចានអស់មួយ។
ហេតុការវៃក្មេង ដែលមានសតិមិគ្រប់នេះ បានកើឡើង កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅក្នុងបរិវេន ប្រាសាទអង្គរវត្ត ចំណុច ខេត្តសៀមរាប។
ប្រភពឃើញហេតុការ ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនថ្ងៃកើតហេតុ គេឃើញក្មេងម្នាក់នោះ ត្រូវបាន នគរបាល មិនអនុញ្ញាត្តិ ឲ្យចូលមកក្នុង បរិវេន ប្រាសាទអង្ករវត្ត នោះទេ ខណះពេលនោះក្មេងដែលមានសតិមិនគ្រប់ បានហែលទឹក កស្សិណអង្គរ ឆ្លងទៅឆ្លងមក រហូតដល់រូបគេអាចចូលមកបាន ។
ប្រភពផ្សេងទៀតពីក្មេងក្នុងវត្ត នៅក្បែកន្លែងហេតុការ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ ថា គេឃើញក្មេងរូបនោះ មានលក្ខៈសតិមិនគ្រប់ ហើយជាជនអាណាថា បានដើរចូលមកក្នុងវត្តដើម្បីរកបាយហូប ខណៈពេលនោះ គេឃើញក្មេងរូបនោះ បានបោកចានបាយបែក អស់ចំនួនមួយ ហើយបន្ទាប់ ក្មេងនោះបានរត់ចេញទៅ ស្រាប់តែមានក្រុមមន្ត្រីរបស់អាជ្ញាអរអប្សរាមួយក្រុមស្ទាក់ខាងមុខ បានចាប់យកទៅកន្លែងស្ងាត់ នៅក្នុងព្រៃជិតប្រាសាទតារាជ្យ បានវៃជាច្រើនដៃ រហូតដល់សន្លប់ រួចហើយ បានចងដៃ ពាត់ស្លាបសេកមកខាងក្រោយ ទុកចោលក្នុងព្រៃ ។
ប្រភពបន្តថា ក្រោយមកទើម មានមន្ត្រីនគរបាលនិងមន្ត្រីអប្សរា បានលើកដាក់ម៉ូតូ ដឹកយកទៅតាមផ្លូវព្រលានយន្តហោះ ដោយយកស្បង់ចីពររុំមុខផង។ ទាក់ទងនិងការចោទប្រកាន់ខាងលើនេះដែរ លោកឡុង កុសល អ្នកនាំពាក្យរបស់ អាជ្ញាធរជាតិអប្សរា បានឲ្យដឹងនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង ៣និង៥១នាទីរសៀលនេះថា ករណីនេះលោកនៅមិនទាន់បានទទួលព័ត៏មានច្បាស់ទេ កំពុងឲ្យគេស៊ីបសួរ រឿងពីព្រឹក លោកបន្តថា បើមន្ត្រីរបស់អាជ្ញាធរអប្សរា អ្នកទាំងអស់ហ្នឹងគាត់មានការងាររបស់មានវិជ្ជាវីវៈ មានការទទួលខុសត្រូវ មិនអាចចេះតែធ្វើអី អញ្ចឹងកើតទេ លោកបានបញ្ជាក់ថា បើមានឃើញករណីនេះមែន គេមានក្រុមព្រឹក្សាវិន័យ មានចំណាត់ការ តាមបែបបទរដ្ឋបាលហើយបើមានអញ្ចឹងមែនោះ ៕ ជានិរន្ដរ៍
១