ព័ត៌មានទាន់ហេតុការណ៍៖

បាក់ស្ពានភាគខាងត្បូងទីក្រុង ហ្សាការតា ស្លាប់​ និងរបួសមនុស្ស៧នាក់

ចែករំលែក៖

ស្ពានមួយកន្លែងស្ថិតនៅភាគខាងត្បូង Pasar Minggu ទីក្រុងហ្សាការតា បានបាក់រលំ ដោយសារភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់កាលពីល្ងាចថ្ងៃសៅរ៍សប្តាហ៍មុន បណ្តាលឲ្យបាត់បង់ជីវិតមនុស្ស៣នាក់ និង៤នាក់ផ្សេងទៀតរងរបួសក្នុងហេតុការណន៍គ្រោះថ្នាក់នេះ ។

សាក្សីបានបញ្ជាក់ថា ស្ពានបាក់នៅពេលភ្លៀងធ្លាក់ខ្លាំង ។ វាមិនត្រឹមតែធ្វើឲ្យគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរឆ្លងកាត់ពីក្រោមនោះទេ តែអ្នកនៅពីក្រោមនោះ ក៏គ្រោះថ្នាក់ដែរ ។

មិនមែនស្ពានទាំងមូលបាក់នោះទេ គឺបាក់ដោយផ្នែក ។ សាក្សីឈ្មោះ Mamat អាយុ៤៩ឆ្នាំបានប្រាប់ប្រភពព័ត៌មាន ។ គ្រឹះនៃស្ពាននេះរឹងមាំ ស្ថានភាពស្ពានក៏នៅមាំទាំល្អដែរ មិនទាន់ពុកផុយអ្វីឡើយ ។

អ្នកជំនាញបានអះអាងថា កត្តាបណ្តាលឲ្យស្ពាននេះបាក់ កើតឡើងដោយសារតែគ្រោះធម្មជាតិ ជាជាងមូលហេតុផ្សេងពីនេះ ៕

 

pasar-minggu-birdge-2-data pasar-minggu-bridge

 

 


ចែករំលែក៖