ព័ត៌មានទាន់ហេតុការណ៍៖

គណៈកម្មការផ្សារអូរឫស្សី សហការជាមួយក្រុមការងារវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ជួបសំណេះសំណាលសាកសួរសុខទុក្ខ និង យកសំណាកពីបក្សីដើម្បីវិភាពរកមេរោគ

ចែករំលែក៖

ភ្នំពេញ៖ គណៈកម្មការផ្សារអូរឫស្សី បានសហការជាមួយក្រុមការងារវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ជួបសំណេះសំណាលសាកសួរសុខទុក្ខ និង យកសំណាកពីបក្សីដើម្បីធ្វើវិភាពរកមេរោគផ្តាសាយបក្សី ។

ហេតុការណ៍នេះបានប្រព្រឹត្តឡើងកាលពីព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ ដែលជាការចូលរួមថែរក្សាសុខុមាលភាពសាធារណៈជូនដល់អាជីវករ និង អតិថិជន ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ទើបគណៈកម្មការផ្សារអូរឬស្សី បានសហការជាមួយក្រុមការងារវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា    អូស្ត្រាលី កាមេរ៉ូន និង លោកស្រី កែប ច័ន្ទសោភា ប្រធានបសុពេទ្យប្រចាំខណ្ឌ7មករា ចុះផ្ទាល់មកដល់ទីតាំងលក់មាន់ទា នៅផ្សារអូរឬស្សី ជួបសំណេះសំណាលសាកសួរសុខទុក្ខ និង យកសំណាកពីបក្សី ( យកលាមក ទឹកលាងបក្សី ត្បាលយកស្លេស្ម៍ពីបំពង់ក បក្សី ) និង ដាក់ឧបករណ៍ស្រូបយកខ្យល់នៅបរិវេណទីតាំងលក់ដូរ ដើម្បីយកទៅមន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រ វិភាពរកមេរោគផ្តាសាយបក្សី និង មេរោគបក្សីផងដែរ ៕ ស សម

1 2 3 4 5 6 7 8

 

 


ចែករំលែក៖