ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកសាំង បើកលឿនដល់ផ្លូវកោងមិនប្រយ័ត្ន ធ្លាក់ជ្រោះអញ្ចឹង ឯង

ចែករំលែក៖

ខេត្តសៀមរាប៖ រថយន្តដឹកសាំងរបស់ក្រុមហ៊ុនមួយ បានបើកបោះពួយក្នុងល្បឿនយ៉ាងលឿន ស្រាប់តែដល់ផ្លូវកោង ខ្លាំង មិនប្រយ័ត្ន ជាន់ហ្វ្រាំងរអិលធ្លាក់ជ្រោះបណ្តាលឱ្យព្រូឡានម្នាក់របួសស្រាល ចំណែកអ្នកបើកបរគេចខ្លួនបាត់ បង្កឱ្យមានការភ្ញាក់ផ្អើលទាំងយប់ ។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង២១យប់ ថ្ងៃទី២៣ ខែកញ្ញា ស្ថិតនៅចំណុចក្បាលប្រើស ក្នុងភូមិអង្កាញ់ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ។

លោកវរសេនីយ៍ត្រី ស៊ុន អេង អធិការនគរបាលស្រុកស្វាយលើបានប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ ថា៖ បើតាមការសាកសួរហេតុការគ្រោះថ្នាក់នេះគឺគ្រោះថ្នាក់ ដោយសារអ្នកបើកបរ ក្នុងល្បឿនលឿនពេក មិនប្រយ័ត្ន ដល់ផ្លូវកោងខ្លាំង ទើបបណ្តាលឱ្យធ្លាក់ជ្រោះ បាស់ជើងឡើងលើតែម្តង ។

ក្នុងហេតុការនោះមានព្រូឡានម្នាក់ បានរងរបួសស្រាល ចំណែកអ្នកបើកបរចុះរត់គេចខ្លួនបាត់ចំណែករថយន្តនោះ ឥឡូវមើលមិនច្បាស់ទេ ដោយសារធ្លាក់ជ្រោះ និងមានស្លាកលេខ ភ្នំពេញ 3D7977 បើកពីខេត្តសៀមរាបទៅខេត្តព្រះវិហារ ប្រហែលមកពីដាក់ប្រេងឱ្យម៉ូយក្នុងខេត្តសៀមរាប រួច៏ត្រឡប់ទៅវិញ ខណៈមេឃកំពុងភ្លៀងផង ទើបរអិលធ្លាក់ជ្រោះបែបហ្នឹង ៕ ប៊ុនរិទ្ធី

aes-5 aes-4 aes-3 aes-2 aes-1


ចែករំលែក៖