ភ្នំពេញ៖ គំនរសំរាមបានជះក្លិនស្អុយមកលើប្រជាពលរដ្ឋអ្នកធ្វើដំណើរឆ្លងកាត់ទីតាំងនេះ ដែលគេយកមកគរទុកចោលស្ទើរក្លាយទៅជាកូនភ្នំទៅហើយ គឺស្ថិតនៅតាមបណ្តោយផ្លូវវែងស្រេងធ្វើអោយខូចសោភ័ណ្ឌភាពទីក្រុងស្អាត។
កាកសំណល់សំរាមទាំងនេះនៅពេលត្រូវថ្ងៃ ត្រូវភ្លៀង ត្រូវខ្យល់ ធ្វើឱ្យ ស្អុយរលួយ ជះក្លិនទៅលើប្រជាពលរដ្ឋដែលរស់នៅជិតនោះ និងបង្កស្ទះលូជាប្រចាំ ។ ម្យ៉ាងទៀតនៅពេលដែលភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ធ្វើដំណើរឆ្លងកាត់ផ្លូវវែងស្រេងតែងតែទទួលបានក្លិនពីគំនរសំរាមទាំងនេះ ។
គំនរសំរាមកាន់តែខ្ពស់ទៅៗ ដូចកូនភ្នំនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងទៅដល់សុខភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងចាស់ទាំងក្មេងដែលកំពុងប្រឈមទៅនឹងការកើតមានជំងឺឆ្លងផ្សេងៗ ។
ប្រជាពលរដ្ឋមានប្រតិកម្មយ៉ាងខ្លាំងសូមសំណូមពរទៅដល់អាជ្ញាធរ សុំឱ្យក្រុមហ៊ុនស៊ិនទ្រីយកសំរាមជាប្រចាំថ្ងៃ ដើម្បីកុំបង្អួតភ្ញៀវបរទស ៕ ជ្រោយពេជ្រ