ព័ត៌មានទាន់ហេតុការណ៍៖

លោកអភិបាលខេត្តព្រះសីហនុប្តេជ្ញាចិត្តការពារប្រភពទឹកនៅតំបន់ក្បាលឆាយសម្រាប់ការ ប្រើប្រាស់របស់ប្រជាពលរដ្ឋទូទាំងខេត្ត

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោក យន្ត មីន អភិបាលនៃគណះអភិបាលខេត្តព្រះសីហនុ បេជ្ញាការពារប្រភពទឹកស្អាតក្បាលឆាយ ដើម្បីទុកសម្រាប់ការប្រើប្រាស់របស់ប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុទាំងមូល ក្នុងនោះមាន ក្រុងព្រះសីហនុ ស្រុកស្ទឹងហាវ និងស្រុកព្រៃនប់ ដែលប្រើប្រាស់ប្រភពទឹកស្អាតទាំងនេះ ។

លោកអភិបាលខេត្តបានបន្តថា ដីព្រៃឈើតំបន់ក្បលឆាយ គឺជាផ្ទៃដីរងទឹភ្លៀងដែលមិនអាចខ្វះបាននោះទេ ព្រោះដីតំបន់ក្បាលឆាយតាមអនុក្រឹត្យលេខ ៧៦នោះមានផ្ទៃដីមានទំហំ៦២០២ហិកតា ហើយអាជ្ញាធរខេត្តបានឲ្យមន្ត្រីបច្ចេកទេសចុះសិក្សាស្រង់ទិន្នន័យ ស្នើសុំទៅរាជរដ្ឋាភិបាលកាត់ ឈ្វៀលស្បែកខ្លារជូនប្រជាពលរដ្ឋ ចំនួន៥.៥២០ហិកតា នៃផ្ទៃដីព្រៃរងទឹកភ្លៀងប្រភពទឹកក្បាលឆាយនាពេលបច្ចុប្បន្ននេះ ហើយត្រូវបានឯកភាពពីរាជរដ្ឋាភិបាល ដើម្បីឲ្យប្រជាពលរដ្ឋមានដីធ្លីរស់នៅពិតប្រកដ ក៍ប៉ុន្តែនៅរយះពេលចុងក្រោយនេះ ប្រជាពលរដ្ឋមួយចំនួន បានចូលទៅកាប់បំផ្លាញព្រៃនៅតំបន់ក្បាលឆាយយ៉ាងអនាធិបតេយ្យ ធ្វើឲប៉ះពាល់ដល់ប្រភពទឹកស្អាតរបស់ប្រជាពលរដ្ឋអាស្រ័យការប្រើប្រាស់ប្រចាំថ្ងៃនៅក្នុង ខេត្តព្រះសីហនុយ៉ាងធ្ងន់ធ្ងរ ។

លោកអភិបាលបានអំពាវនាវដល់ប្រជាពលរដ្ឋដោយទទូច និងអង្វរករបញ្ឈប់ជាបន្ទាន់ការចូលទៅកាប់បំផ្លាញ ទន្ទ្រានព្រៃតំបន់ក្បាលឆាយជាបន្ទាន់ បើមិនដូចនេះទេ អាជ្ញាធរខេត្តនិងមានវិធានការ ទី១-ទប់ស្កាត់ ផ្សព្វផ្សាយ អប់រំឲប្រជាពលរដ្ឋមានការយល់ដឹងពីសារសំខាន់ដីព្រៃតំបន់ក្បាលឆាយ ទុកជាសម្បត្តិរួម និងជាប្រភពទឹកស្អាតសម្រាប់តម្រូវការប្រើប្រាស់របស់យើងទាំងអស់គ្នា ទី២- ប្រើប្រាស់កម្លាំងមន្ត្រីបរិស្ថាន យោធា កងកម្លាំងប្រដាប់អាវុធដើរល្បាត និងដាក់ប៉ុស្តិ៍យាមជាប្រចាំ  ដើម្បីទប់ស្កាត់ការកាប់ព្រៃរបស់រដ្ឋ ដោយខុសច្បាប់ និងទី៣- រអនុវត្តតាមនីតិវិធីច្បាប់ជាធរមានចំពោះអ្នកនៅពីក្រោយខ្នងការកាប់ទន្ទ្រានសូមដកខ្លួនជាបន្ទាន់ បើមិនដូច្នេះទេ និងប្រឈមមុខតាមផ្លូវច្បាប់ជាក់ជាមិនខានឡើយ ៕ ឆ្លាម សមុទ្រ

 

ad dsd dwe


ចែករំលែក៖