ព័ត៌មានទាន់ហេតុការណ៍៖

អតីតប្រធានាធិបតីប៊ូសពឹង ប្រធានាធិបតីអូបាម៉ាថតរូប ទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង

ចែករំលែក៖

ពេលថ្មីៗនេះ មានឃ្លីបវិឌីអូ មួយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅក្នុងបណ្តាញសង្គម ពេលដែលអតីតប្រធានាធិបតីអាមេរិក George W Bush ជួបផលលំបាក់ក្នុងការថតរូបសែលហ្វី (Selfie ) ក៏បានពឹងប្រធានាធិបតីអូបាម៉ា ឲ្យជួយថតជំនួស ។

អតីតប្រធានាធបិតីបូស បានផ្សព្វផ្សាយរូបភាពប្រធានាធបិតីអូបាម៉ា ថត់រូបឲ្យលោក និងភរិយានៅក្នុងបណ្តាញ Instagram ។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅពេលទៅចូលរួមពិធីសម្ពោធសារមន្ទីរវប្បធម៌ អាមេរិក-អាហ្វ្រិក និងប្រវត្តិសាស្ត្រនៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃី២៤ ខែកញ្ញា អតីតប្រធានាធបិតីប៊ូស ត្រូវបានមនុស្សមួយចំនួនសូមថតរូបសែលហ្វី ពេលចូលរួមក្នុងកម្មវិធីនោះ ។

ប៉ុន្តែដោយសារតែលោកប៊ូស មិនអាចថតសែលហ្វីអស់មនុស្សដែលឈរអម លោកក៏បានស្នើដល់ប្រធានាធិបតីអូបាម៉ា នៅទីនោះជួយថតតែម្តង ។ ប៉ុន្តែ ក្រៅយការផ្សព្វផ្សាយ រូបស៊ែលហ្វីរបស់លោកប៊ូសមិនសូវល្បីទេ បែរជាល្បីត្រង់ លោកអូបាម៉ាខំផ្អៀងផ្អង ថត់រូបយ៉ាងណាឲ្យស្អាតជួនលោកប៊ូសទៅវិញ ។

សូមបញ្ជាក់ថា កាលពី ទី២៥ ខែកញ្ញា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ប្រធានាធិបតីស្បែកខ្មៅលើកទី១ របស់អាមេរិកបារ៉ាក់អូបាម៉ា បានប្រកាសបើកសម្ភោធជាផ្លូវការ នូវសារមន្ទីរជាតិ ស្តីពីប្រវត្តិសាស្ត្ររួមគ្នា ទ្វីបអាហ្រ្វិក និងអាមេរិក ដែលមានទីតាំងនៅ ក្នុងទីក្រុងវ៉ាស៊ីនតោន ។

លោកបារ៉ាក់អូបាម៉ាបាននិយាយថា សារមន្ទីរនេះ បានប្រើប្រាស់ថវិកា ប្រមាណជា៥៤០លានដុល្លារ ដោយការរចនាម៉ូដអគារ ដោយស្ថាបត្យករ ជនជាតិអង់គ្លេស លោក David Adjaye ។

គួរឲ្យដឹងថែមទៀតដែរថា នៅក្នុងពិធីសម្ភោធ លោកអូបាម៉ា ក៏មានវត្តមាន នៃការចូលរួម ដោយលោកអតីតប្រធានាធិបតី George W Bush ដែលធ្លាប់បានចុះហត្ថលេខា យល់ព្រមក្នុងការអនុញ្ញាតិ ឲ្យមានការសាងសង់សារមន្ទីរនេះឡើង កាលពីឆ្នាំ២០០៣នោះ ផងដែរ ៕ ម៉ែវ សាធី

 

 

 

sotvideoongbushnhotongthong-dspl-2692016


ចែករំលែក៖