ព័ត៌មានទាន់ហេតុការណ៍៖

លោក ថោង ខុន អញ្ជើញចូលរួមមហាសន្និបាតលើកទី៣៥ក្រុមប្រឹក្សាកីឡាអាស៊ី

ចែករំលែក៖

ភ្នំពេញ ៈ ដោយមានការអញ្ជើញពីក្រសួង វប្បធម៌ ទេសចរណ៍ និងកីឡានៃសាធារណ រដ្ឋសង្គមនិយមវៀតណាម និងក្រុមប្រីក្សាអូឡាំពិកអាសុីនោះចាប់ពីថ្ងៃទី២៣-២៦ ខែកញ្ញា លោក ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ និងជាប្រធានគណៈកម្មាធិការ ជាតិអឡាំពិកកម្ពុជាបានដឹកនាំប្រតិភូទេសចរណ៍ និងកីឡាទៅចូលរួមសន្និសីទអន្តរជាតិស្តីពីទេសចរណ៍និងកីឡាចូលរួម មហាសន្និបាតលើកទី៣៥ក្រុមប្រឺក្សាកីឡាអាសុីនិងព្រិត្តិការណ៍ប្រកួតកីឡាឆ្នេរខ្សាច់អាសុីលើកទី៥ ASIAN Beach Games ដែលរៀបចំឡើងដោយក្រុមប្រឹក្សាអូឡាំ ពិកអាសុី Olympic Council Of Asia -OCA នៅទីក្រុងដាណាងប្រទេសវៀតណាមដោយមានការចូលរួមពីលោកនាយករដ្ឋមន្ត្រីវៀតណាមលោក Tomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ, លោក Taleb Rifai អគ្គលេខាធិការអង្គ ការទេសចរណ៍ពិភពលោក, ព្រះអង្គម្ចាស់ Sheih Ahmad Al Fahad Al Sabah ប្រធានក្រុមប្រឹក្សា Olympic Asie (OCA) ថ្នាក់ដឹកនាំទេសចរណ៍ និងកីឡាករកីឡាការិនីជាច្រើនរូបទៀត មកពី៤២ប្រទេស ក្នុងតំបន់អាសុី ។

វិស័យទេចរណ៍ជាវិស័យនាំមុខខាងសេដ្ឋកិច្ចមួយ រីឯព្រឹត្តិការណ៍កីឡាគឺជា ផលិតផលទេសចរណ៍ទ្រទ្រង់ដល់ការអភិវឌ្ឍវិស័យទេសចរណ៍នេះ។ វិស័យទេស ចរណ៍ និងកីឡាជាកម្លាំងជរុញឲ្យពិភពលោកកាន់តែក្លាយជាកន្លែងដែលមានការយោគយល់និងអធ្យាស្រ័យគ្នា។ នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាឆ្នេរខ្សាច់អាសុីលើកទី៥ដែលមានរយៈពេល១០ថ្ងៃនេះ(ប្រកួត ពីថ្ងៃទី២៥កញ្ញា-៣តុលា) កម្ពុជាយើងក៏បានបញ្ជូន៥ប្រភេទកីឡា(ចំបាប់ឆ្នេរខ្សាច់ បាល់ទះឆ្នេរខ្សាច់ បេ៉តង់លេីខ្សាច់ វ៉ូវីណាម និងល្បុក្កតោដែលមានអត្តពលិកចំនួន ៥២នាក់ចូលរួមប្រកួតផងដែរ ៕ សារីម

sq3 re4

 


ចែករំលែក៖