ព័ត៌មានទាន់ហេតុការណ៍៖

អ្នកដំណើររិះគន់អាជ្ញាធរខណ្ឌច្បារអំពៅរឿងមិនប្រមូលសំរាមចេញពីចិញ្ចើមផ្លូវជាតិ

ចែករំលែក៖

ភ្នំពេញ: បញ្ហាសំរាមដែលប្រជាពលរដ្ឋមួយចំនួនមិនយល់ពីផលប៉ះពាល់ ដល់បរិស្ថាន និងធ្វើអោយបាត់បង់សណ្តាប់សាធារណៈនាំគ្នាយកមកចាក់គចោលនៅចិញ្ចើមផ្លូវក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅនោះ បានធ្វើអោយអ្នកដំណើរឆ្លងកាត់តាមផ្លូវជាតិលេខ១រិះគន់ទៅលើអាជ្ញាធរខណ្ឌមិនបានយកចិត្តទុកដាក់ក្នុងការប្រមូលសំរាមចេញពីចិញ្ចើមផ្លូវទុកបង្អួតភ្ញៀវទេសចរអន្តរជាតិដែលធ្វើដំណើរពីប្រទេសកម្ពុជាទៅកាន់ប្រទេសវៀតណាម ។

គំនរសំរាម ដែលប្រជាពលរដ្ឋយកមកចាក់គចោល នៅអ្នកដំណើររិះគន់អាជ្ញាធរខណ្ឌច្បារអំពៅរឿង មិនប្រមូលសំរាមចេញពីចេញពីចិញ្ចើមផ្លូវជាតិចិញ្ចើមផ្លូវជាតិលេខ១ជះក្លិនស្អុយមកលើអ្នកដំណើរនិងជាប្រភពនៃការចម្លងមេរោគមាន៣កន្លែង, ទី១ នៅក្នុងសង្កាត់ក្បាលកោះត្រូវបានប្រជាពលរដ្ឋមួយចំនួននាំគ្នាយកមកចាក់គចោលនៅជាប់ចិញ្ចើមផ្លូវជាតិក្បែស្លាកប៉ាណូរបស់សាលារាជធានីភ្នំពេញនិងក្រសួងបរិស្ថាន សរសេរអក្សរមានខ្លឹមសារថា ” រួមគ្នាដើម្បីទីក្រុងស្អាត ” ប្រកាសអន្តរក្រសួងលេខ៨០, ប្រការ៤ ការបោះចោឬចាក់ចោលសំណល់រឹងសំរាមរាយប៉ាយតាមដងផ្លូវ ទីសធារណៈ ទីផ្សារ ទីវាលស្រែចំការ ច្រាំងទន្លេ ប្រភពទឹក ប្រព័ន្ធប្រឡាយ លូបង្ហូរទឹក ត្រូវហាមឃាត់ជាដាច់ខាត ។ ប្រការ៦ : ជនណាដែលប្រព្រិត្តល្មើសនិងប្រការ៤ ត្រូវទទួលារពិន័យជាប្រាក់ពី១ម៉ឺនរៀល ដល់១០ម៉ឺរៀល ។ ក្នុងករណីមិនរៀងចាលត្រូវទទួលការពិន័យជាប្រាក់ទ្វេដង ។ ទី២-នៅក្នុងសង្កាត់ព្រែកឯងមាន២កន្លែង នៅខាងកើតជញ្ជីងថ្លឹងរថយន្តមានមួយកន្លែងត្រូវប្រជាពលរដ្ឋយកសំរាមមកចាក់គទុកចោលនៅក្បែស្លាកប៉ាណូរបស់សាលារាជធានីភ្នំពេញនិងក្រសួងបរិស្ថានដូចនៅសង្កាត់ក្បាលកោះដែរ និងមួយកន្លែងទៀតនៅខាងលិចផ្សាព្រែឯងចាក៉គហ៊ាស្ទើតែមកដល់កណ្តាលទ្រូងផ្លូវ ។

ទីតាំងទាំង៣កន្លែងនេះ កំពុងធ្វើអោយអ្នកដំណើរឆ្លងកាត់ផ្លូវជាតិលេខ១ រិះគន់ទៅលើអាជ្ញាធរខណ្ឌច្បារអំពៅ ដែលមិនយកចិត្តទុកដាក់ក្នុងការប្រមូលសំរាមចេញពីចិញ្ចើមផ្លូវជាតិ ទុកចោពាសវាលពាលកាលជិះក្លិនស្អុយអសោចមកលើអ្នកធ្វើដំណើរកាត់តំបន់នោះ ។

ពាក់ព័ន្ធករណីនេះដែរ លោកថេង សុថុល អភិបាលរងខណ្ឌច្បារអំពៅបានប្រាប់នគរវត្ត ដូច្នេះថា បញ្ហាសំរាមនេះអាជ្ញាធរយកចិត្តទុកដាក់ណាស់ជាពិសេសនៅក្នុងសង្កាត់ទាំង៤ដែលកាត់ចេញពីស្រុកកៀនស្វាយរួមមានសង្កាត់ក្បាលកោះ សង្កាត់ព្រែកឯង សង្កាត់វាលស្បវ និងសង្កាត់ព្រែកថ្មី ។ បញ្ហាសំរាមអាជ្ញាធរបានជួបជាមួយក្រុមហ៊ុនប្រមូលសំរាម ស៊ីនទ្រី ២-៣លើកមកហើយដើម្បីចុះកិច្ចព្រមព្រៀងជាមួយគ្នា ក្នុងពេលឆាប់ៗខាង មុខនេះនិងឈានដល់ការចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន ស៊ីនទ្រីហើយ រវាងសាលារាជធានី សាលាខណ្ឌច្បារអំពៅ ជាមួយក្រុមហ៊ុន ក្នុងការចុះទៅប្រមូលសំរាមនៅក្នុងសង្កាត់ទាំង៤ អាចនិងចាប់ផ្តើមអនុវត្តចាប់ពីខែតុលា ខាងមុខ ។ ជាមួយគ្នានេះដែរសូមបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ១ក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅមេត្តាយោគយល់ចំពោះបញ្ហាសំរាមនេះ កន្លងមកអាជ្ញាធរខណ្ឌ,សង្កាត់បានចុះទៅប្រមូលនិងដុតកម្ទេចចោច្រើនលើកច្រើនសារមកហើយ តែនៅមានប្រជាពលរដ្ឋមួយចំនួនគាត់នៅតែយកសំរាមកបោះចោលដដែល ពោលគឺបំពាននិងការណែរ ទោះជាយ៉ាងណាក៍ដោយអាជ្ញាធរនិងដោះស្រាយបញ្ហាសំរាមនៅក្នុងសង្កាត់ទាំង៤អោយខាងតែបាន ៕ សណ្តោស

dos-6 dos-1 dos-2 dos-3 dos-4 dos-5


ចែករំលែក៖