ព័ត៌មានទាន់ហេតុការណ៍៖

យន្តហោះចម្បាំងជប៉ុនជាច្រើនគ្រឿងបញ្ចេញសកម្មភាពយន្តហោះចិន៨គ្រឿងត្រូវបង្ខំចិត្តវិលថយក្រោយ

ចែករំលែក៖

កាលពីថ្ងៃទី២៥ ខែកញ្ញា ជប៉ុនបាន ចេញបញ្ជាឲ្យយន្តហោះចម្បាំងរបស់ខ្លួនជាច្រើនគ្រឿងហោះហើរជាបន្ទាន់ទៅស្ទាក់ យន្តហោះចម្បាំងរបស់ចិនក្រោយពេលបាន ប្រទះឃើញយន្តហោះចិនជាច្រើនគ្រឿងហោះហើរឆ្លងកាត់ច្រកសមុទ្រជម្លោះកោះ Kiyako និង Okinawa របស់ជប៉ុន។ ទីក្រុង ប៉េកាំងបានបញ្ជាក់ថា យន្តហោះចម្បាំង របស់ខ្លួនជាង៤០គ្រឿងបានទៅចូលរួមនៅក្នុងការធ្វើសមយុទ្ធនៅភាគខាងលិចអាស៊ីប៉ាស៊ីហ្វិក។

កម្លាំងទាហានជប៉ុនបានប្រកាសឲ្យដឹង ថា ការសម្រេចបញ្ជាឲ្យយន្តហោះចម្បាំងជប៉ុនហោះហើរនោះក្រោយប្រទះឃើញយន្តហោះចម្បាំងរបស់ចិន៨គ្រឿងក្នុងនោះ មានយន្តហោះទមា្លក់គ្រាប់៤គ្រឿង យន្ត ហោះសើុបអង្កេត២គ្រឿង និងយន្តហោះ ចម្បាំង២គ្រឿង ហោះហើរចូលក្នុងដែន អាកាសជប៉ុន។ កម្លាំងទាហានអាកាស ជប៉ុនបានឲ្យដឹងថា យន្តហោះទាំងនោះត្រូវ បានវិលត្រឡប់ទៅកាន់ដែនសមុទ្រភាគខាងកើតវិញដោយមិនចូលបំពានដែន អាកាសជប៉ុនឡើយ។ មន្ត្រីការពារជាតិ ជប៉ុនបានឲ្យដឹងថា នេះជាលើកទីមួយ ហើយ ដែលយន្តហោះចិនហោះចូលក្នុង តំបន់នេះ។

តាមការប្រកាសរបស់កម្លាំងទាហាន ចិនយន្តហោះទាំងនោះត្រូវបានបញ្ចូនទៅកាន់ភាគខាងលិចសមុទ្រប៉ាស៊ីហ្វិកចូល រួមធ្វើសមយុទ្ធយាមល្បាតសហការ និង ចាក់សាំងនៅលើអាកាស។ ទាំងនោះគឺជាការខិតខំរបស់ទីក្រុងប៉េកាំងដើម្បីបញ្ជាក់ពីសិទ្ធិគ្រប់គ្រងរបស់ខ្លួននៅក្នុងសមុទ្រចិន ភាគខាងកើតក្រោយពេលចិនបានប្រកាស បង្កើនតំបន់ការពារដែនអាកាស ADIZ ដែល បានបង្កើតឡើងកាលពីពីរឆ្នាំមុន។

តំបន់ ADIZ មានន័យថា រាល់យន្តហោះ ណាដែលបានឆ្លងកាត់តំបន់ខាងលើចាំបាច់ ត្រូវតែផ្តល់ដំណឹងឲ្យភាគីចិនដឹងជាមុន។សកម្មភាពនោះបានធ្វើឲ្យប្រទេសជាច្រើនថ្កោលទោសយ៉ាងខ្លាំងក្នុងនោះមានជប៉ុន ដែលចាត់ទុកថា នេះជាសកម្មភាពពង្រីក អំណាចរបស់ចិននៅតំបន់អាស៊ីប៉ាស៊ីហ្វិក។

ទំនាក់ទំនងរវាងចិននឹងជប៉ុនកាន់តែតានតឹងខ្លាំងឡើងដោយសារតែវិវាទប្រជុំកោះសេនកាគូនៅសមុទ្រចិនភាគខាង កើត។ មិនត្រឹមតែប៉ុណ្ណោះជប៉ុនបានចូល រួមនៅក្នុងវិវាទដែនសមុទ្រចិនភាគខាងត្បូង ដោយបានបញ្ជូនកម្លាំងមកយាមល្បាតជាមួយអាមេរិកនៅទីនោះ។

ដូច្នេះសមុទ្រអាស៊ីប៉ាស៊ីហ្វិកខាងត្បូងជាតំបន់សមុទ្រយុទ្ធសាស្ត្រ និងសំខាន់ បំផុតបណ្តាលឲ្យមានសង្គ្រាមដណ្តើមគ្នា។ ក្នុងប្រវត្តិសាស្ត្រ៧០ឆ្នាំកន្លងមកតំបន់សមុទ្រ នេះមានសង្គ្រាមដណ្តើមគ្នាកើតឡើង ហើយ ពេលបច្ចុប្បន្នក៏មិនអាចផ្លាស់ប្តូរនោះដែរ។

ការណ៍ដែលជប៉ុនបានសម្រេចចូលរួមនៅក្នុងភូមិសាស្ត្រសមុទ្រចិនភាគខាងត្បូង គឺជាសកម្មភាពឯកតោភាគីឬក៏ជាការស្នើ របស់អាមេរិក? ប៉ុន្តែបំណងយាមល្បាតនៅសមុទ្រចិនភាគខាងត្បូងត្រូវបានថ្នាក់ដឹកនាំជប៉ុនលើកឡើងជាយូរណាស់មក ហើយតាំងពីមុនពេលលោកស្រី Tomomi Inada ឡើងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិមកម្លេ៉ះ។

បច្ចុប្បន្នសង្គ្រាមអាមេរិក-ចិននៅសមុទ្រ ចិនភាគខាងត្បូងមិនទាន់ផ្ទុះឡើងដោយសារតែប្រទេសទាំងពីរសុទ្ធតែជាប្រទេសមហាអំណាចបរមាណូ។ ប្រទេសទាំងពីរបានយល់យ៉ាងច្បាស់ពីការខាតបង់នៃ សង្គ្រាម ហើយខិតខំបញ្ចៀស។ ពេលនេះបើមានការប៉ះទង្គិចគ្នាកើតឡើងតិចតួចក្តីក៏អាចក្លាយទៅជារឿងធំបានដែរ។ ទាំងនោះហើយបានជាអាមេរិកចិនខិតខំបង្កើនប្រព័ន្ធទំនាក់ទំនងក្នុងគោលដៅបញ្ចៀសការប៉ះទង្គិចគ្នាកើតឡើងជាយថាហេតុ។

ជាមួយនឹងយុទ្ធសាស្រ្តឆ្ពោះទៅកាន់ តំបន់អាស៊ីប៉ាស៊ីហ្វិករបស់អាមេរិក ចិនក៏បានបង្កើនកម្លាំងនៅសមុទ្រចិនភាគខាងត្បូងដើម្បីការពារផលប្រយោជន៍របស់ខ្លួននៅទីនោះ។ ស្ថានភាពប្រឈមមុខដាក់គ្នា រវាងអាមេរិក-ចិននាពេលនេះធ្វើឲ្យមនុស្សជាច្រើនយល់ថា សង្គ្រាមចិនអាមេរិកនៅសមុទ្រចិនភាគខាងត្បូងពិបាកគេចផុត អាស្រ័យទៅលើពេលវេលាតែប៉ុណ្ណោះ។
ចំណែកជប៉ុន និងចិននាពេលនេះក៏ មានវិវាទនៅដែនសមុទ្រចិនភាគខាងកើត ហើយការណ៍ដែលជប៉ុនចូលរួមនៅក្នុង សមុទ្រចិនភាគខាងត្បូងនោះគឺដើម្បីយកឈ្នះទាំងស្រុងពេលមានសង្គ្រាមកើតឡើង ដោយជប៉ុនមិនចង់ឲ្យសង្គ្រាមកើតឡើងនៅក្បែរផ្ទះរបស់ខ្លួនឡើយ។

មួយវិញទៀតជប៉ុនចង់បង្ហាញឲ្យពិភពលោកបានដឹងថា ពេលនេះជប៉ុនបានវិលត្រឡប់ទៅធ្វើជាម្ចាស់នៅលើដែនសមុទ្រទៀតហើយ បើទោះស្ថិតនៅក្រោមអាមេរិក ក្តី៕ ម៉ែវ សាធី

 

 

China South China Sea China Air Patrol


ចែករំលែក៖