ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមក្មេងទំនើងជិះម៉ូតូពេញផ្លូវអ្នកបើកបររថយន្តស្តីឲ្យខឹងដេញគប់ត្រូវសមត្ថកិច្ចឃាត់យកមកអប់រំ

ចែករំលែក៖

ភ្នំពេញ : ក្មេងទំនើងមួយក្រុមត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន បន្ទាប់ពីពួកគេ ជិះម៉ូតូ៤ទៅ៥គ្រឿងបង្កអោយស្ទះផ្លូវរថយន្តបើកបរមិនបាន ហើយអ្នកបើករថយន្តបានស្តីអោយបន្តិចបន្ទួច ធ្វើអោយក្រុមក្មេងទំនើងទាំងនោះកើតចិត្តខឹង នាំគ្នាដេញយកដុំថ្មគប់រថយន្ត ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី២០១៦ នៅផ្លូវបេតុងអង្គតាមិុញ ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

តាមប្រភពពីម្ចាស់រថយន្តនៅមុនពេលកើតហេតុ រូបគាត់បានធ្វើដំណើរប់ករថយន្តស្តារិចមួយគ្រឿង តាមបណ្តោយផ្លូវខាងលើខណៈពេលបើកសុខ មកដល់ក្រោយវត្តអង្គតាមិុញ ក៏ជួបនិងក្រុមក្មេងជិះម៉ូតូប្រសាចពេញផ្លូវធ្វើអោយគាត់បើកទៅមុខមិនរួច ហើយគាត់បានស៊ីផ្លេសុំផ្លូវតែក្រុមក្មេងទាំនោះនៅតែមិនអ៊ែបខាង បន្ទាប់មកគាត់បានបើកកញ្ចក់ស្រែកថាអោយ(ពួកប្អូនឯង ជិះម៉ូតូអត់មើលឡានគេបើកទេអី) ហើយគាត់ក៏បើករថយន្តហួសទៅមុខបានបន្តិច ក៏ស្រាប់តែក្រុមក្មេងទាំងនោះដេញមកពីក្រោយយកដុំថ្មគប់មកលើរថយន្តរបស់គាត់ បណ្តាលអោយកំពិត ភ្លាមនោះក៏ប្រទះនឹងកម្លាំងសមត្ថកិច្ចដែលកំពុងល្បាត ដេញឃាត់បាន៣នាក់ និងម៉ូតូ២គ្រឿង ។

ក្រោយមកម្ចាស់រថយន្តបានមិនបានប្តឹងផ្តល់អ្វីនោះទេ គ្រាន់តែប្រដៅដល់ក្រុមក្មេងទំនើងទាំងអស់នោះ ប៉ុន្តែសុំអោយសមត្ថកិច្ចយកទៅអប់រំនៅអធិការខណ្ឌពោធិសែនជ័យ ធ្វើកិច្ចសន្យាកុំអោយមានលើកក្រោយទៀត ៕ សុខាសែនជ័យ

image2 image1


ចែករំលែក៖