ខេត្តស្វាយរៀង៖ យុវជនម្នាកសង្ស័យញៀនថ្នាំ់បានសម្រេចចងកសម្លាប់ខ្លួន ក្នុងផ្ទះបង្កអោយមានការភ្ញាក់ផ្អើល ដល់ក្រុមគ្រួសារ កាលពីព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតក្នុងភូមកណ្ដៀងរាយ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានប្រាប់ថា យុវជនខាងលើមានឈ្មោះ ភោគ សីហា អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដមានទីលំនៅក្នុងភូមិ ឃុំកើតហេតុខាងលើ ។
សមត្ថកិច្ចបន្តថា ក្រោយពីទទួលព័ត៌មានរបស់ក្រុមគ្រួសារជនគិតខ្លីភ្លាម សមត្ថកិច្ចស្រុក និងប៉ុស្តិ៍នគរបាល និងនគរបាលជំនាញមកពិនិត្យសាកសពពិតជាចងកសម្លាប់ខ្លួន ខណៈបានយកកន្សែងក្រហមចងនឹងធ្នឹមផ្ទះ ពេលក្រុមគ្រួសារទៅកំដរម៉ែមានជំងឺនៅមន្ទីរពេទ្យ ។
បើតាមអ្នកភូមិបានអោយដឹងថា យុវជនខាងលើ គឺលេងថ្នាំញៀន និងធ្លាប់បង្កហិង្សាទៅលើម្ដាយ ខណៈសុំលុយមិនបានទិញថ្នាំ ។ អ្នកភូមិមានការភ័យខ្លាចគ្រប់គ្នា ដោយសារតែជននេះផងដែរ ។
ក្រោយពីពិនិត្យសាកសពរួច សមត្ថកិច្ចនគរបាលបានប្រគល់អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ យឹម សុថាន