ព័ត៌មានទាន់ហេតុការណ៍៖

គរបាលខណ្ឌសែនសុខឃាត់ខ្លួនក្រុមអ្នកប្រើប្រាស់គ្រឿងញៀន១២នាក់ ដកហូតថ្នាំញៀន២កញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ ក្រុមអ្នកប្រើប្រាស់គ្រឿងចំនួន១២នាក់ និងថ្នាំញៀន២កញ្ចប់តូច និងឧប្បកណ៍សំរាប់ប្រើប្រាស់មួយចំនួនកាលពីម៉ោង២១និង១០នាទីយប់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិត្រពាំងឈូក(មុខមន្ទីរពេទ្យលោកសង្ឃ)សង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

ប្រតិបត្តិការនេះ ដឹកនាំដោយលោកវេរៈសេនីឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ និងកម្លាំងអន្តរាគមន៍ជាច្រើននាក់ទៀត ។

លោក ម៉ក់ ហុង បានប្រាប់អោយដឹងថា នេះមិនមែនជាលើកទី១ទេ ដែលកំលាំងមានសមត្ថកិច្ចរបស់លោក បានខិតខំបង្ក្រាប និងឃាត់ខ្លួនបានអ្នកប្រើប្រាស់គ្រឿងញៀនបានជាច្រើននាក់ និងបានកសាងសំណុំរឿងបញ្ជួនទៅតុលាកទៀតផង ហើយលោកបានបន្តថា នឹងចុះបង្ក្រាបតំបន់នេះ អោយដូចជាភ្លៀងរលឹម ។

ការចុះបង្ក្រាបនេះកំលាំងរបស់លោកបានឃាត់ខ្លួនក្រុមអ្នកប្រើប្រាស់ គ្រឿងញៀនបាន១២នាក់ និងថ្នាំញៀនចំនួន២កញ្ចប់តូចដកហូតសម្ភារ:ប្រើប្រាស់មួយចំនួន ។

បច្ចុប្បន្នក្រុមប្រើប្រាស់គ្រឿងញៀនរួម និងវត្ថុតាងត្រូវបាននាំខ្លួនយកទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីធ្វើតេស្តទឹកនោម និងកសាងសំណុំរឿងបញ្ជួនទៅតុលាការ ៕ តុង សីហា

 

6 1 2 3 4 5

 


ចែករំលែក៖