ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួន មនុស្ស៥នាក់ដកហូតថ្នាំញៀនចំនួន១៣កញ្ចប់ធំ តូច

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យប្រុសស្រី៥នាក់ រួមទាំងថ្នាំញៀនប្រភេទម៉ាទឹកកក១៣កញ្ចប់ធំ តូច ត្រូវកម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោក ឃាត់ខ្លួន ដោយមានការសម្របសម្រួលដោយលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប៉ាន់ សុភាព នាយការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀនក្រុងភ្នំពេញ និងលោក ប៉ាង លីដា អភិបាលរងខណ្ឌទួលគោកចុះប្រតិបត្តិបង្ក្រាប និងឆែកឆេរជាក់ស្តែង ដកហូតបានសារធាតុញៀនប្រភេទម្សៅក្រាមសថ្លា មួយចំនួនធំផងដែរ ។

នេះធ្វើឡើងកាលពីវេលាម៉ោង១និង១៥នាទីរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចផ្លូវរថភ្លើង ភូមិ១៤ ក្រុម៥៤ ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីមន្រ្តីកងរាជអាវុធហត្ថខណ្ឌទួលគោក ជនសង្ស័យទាំង៥នាក់;ទី១ ឈ្មោះ ចុន សាត ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះ ឃាត់ខ្លួន តាមបណ្ដោយផ្លូវរថភ្លើង ភូមិ១៤ ក្រុម៥៤ ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងមុខរបរពុំពិតប្រាកដ ទី២ ឈ្មោះ ពៅ សុខកា ភេទស្រី អាយុ២០ឆ្នាំ មុខរបរលក់ផ្លែឈើ ស្នាក់នៅផ្ទះជួល ម្តុំផ្សារសាំហាន់ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ទី៣ ឈ្មោះ ចុន សុខា ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរ លក់ចាប់ហួយ ស្នាក់នៅផ្ទះជួល ម្តុំផ្លូវដែក សង្កាត់បឹងកក់១ខណ្ឌទួលគោក ទី៤ ឈ្មោះ ជឿន ចាន់ធី ភេទស្រី អាយុ១៨ឆ្នាំមុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ និងទី៥ ឈ្មោះ ភែល ផល្លី ភេទស្រី អាយុ៥៧ឆ្នាំមុខរបរបោកខោអាវ ស្នាក់នៅផ្ទះជួល សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។

ប្រភពដដែលបានបន្តទៀតថា នៅមុនពេលចុះប្រតិបត្តិការឃាត់ខ្លួន ជនសង្ស័យទាំង៥នាក់នេះ គឺ កាលពីយប់ថ្ងៃទី២៤ ប៉ុន្មានថ្ងៃកន្លងមកនេះ កម្លាំងកងរាជអាវុធ ខណ្ឌជ្រោយចង្វា បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើប្រាស់សារធាតុញៀន រួចត្រូវបានកម្លាំងកងរាជអាវុធ ធ្វើការសួរនាំ ស្រាវជ្រាវរកបក្សពួកចែកចាយបន្ថែម រហូតដល់រសៀលថ្ងៃទី២៦ ខែកញ្ញា នេះ ទើបកម្លាំងកងរាជអាវុធហត្ថចុះប្រតិបត្តិការ ឆែកឆេ និងឃាត់ខ្លួនជនសង្ស័យប្រុសស្រី៥នាក់(ប្រុសម្នាក់) រួមទាំងសារធាតុញៀនចំនួន១២កញ្ចប់ធំ និង១កញ្ចប់តូច ហើយនិងម៉ូតូម៉ាក់សង់សេ១២៥ ១គ្រេឿងទៀត សេរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១FY-៨៣៩៩ ។

បច្ចុប្បន្នជនសង្ស័យទាំង៥នាក់រួមទាំងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ឃុំខ្លួនបណ្ដោះអាសន្ន នៅទីបញ្ជាដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ៕ ស ដារ៉ា

image5 image1 image2 image3 image4


ចែករំលែក៖