ភ្នំពេញ៖ តាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទើបថ្ងៃនៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ នេះក្រុមហ៊ុន UK CONDO ផ្តល់អំណោយមនុស្សធម៌ជាអង្គរ១៦តោនជូនបុគ្គលិកមន្ទីរពេទ្យរុស្ស៊ី។
ក្នុងនោះប្រធានរបស់ក្រុមហ៊ុន UK CONDO បានឡើងថ្លែងថា ដោយស្របតាមការស្នើសុំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយការបន្ថយ និងរំលែកទុក្ខការលំបាករបស់ប្រជាកសិករ និងប្រជាជនក្រីក្រ ចាស់ជរា និងអ្នករងគ្រោះផ្សេងៗ ទើបថ្ងៃទីនេះក្រុមហ៊ុន UK CONDO សម្រេចទិញអង្គរ និងផ្តល់ជាអង្គរមនុស្សធម៌ជូនបុគ្គលិកមន្ទីរពេទ្យរុស្ស៊ីទាំងអស់ចំនូន១៦តោន។
ក្នុងឱកាសនោះតំណាងរបស់មន្ទីរពេទ្យរុស្ស៊ីក៏បានថ្លែងអំណរគុណយ៉ាងជ្រាជ្រាវដល់ក្រុមហ៊ុន UK CONDO ដែលបានផ្តល់អង្គរជាអំណោយមនុស្សធម៌នេះជូនដល់បុគ្គលិកមន្ទីរពេទ្យរុស្ស៊ីទាំងអស់៕ ស រស្មី