ព័ត៌មានទាន់ហេតុការណ៍៖

កីឡាប៉េតង់កម្ពុជារកបានមេដាយមេដាយសំរឹទ្ធិ២គ្រឿងពី “កីឡាអាស៊ីឆ្នេរខ្សាច់លើទី៥”នៅវៀតណាម

ចែករំលែក៖

ប្រទេសវៀតណាម៖ គិតត្រឹមថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ កីឡាករ-កីឡាការិនីប៉េតង់ជម្រើសជាតិកម្ពុជាទើបទទួលបានមេដាយសំរឹទ្ធិចំនួន២គ្រឿងប៉ុណ្ណោះពីព្រឹត្តិការណ៍ “កីឡាអាស៊ីឆ្នេរខ្សាច់លើទី៥”5th Asian Beach Games នៅទីក្រុងដាណាង ប្រទេសវៀតណាម ។

តាមសេចក្តីរាយការណ៍ពីទីក្រុងដាណាង ប្រទេសវៀតណាម បានឲ្យដឹងថា ក្នុងចំណោមកីឡា៥ប្រទេសផ្សេងគ្នាដែលក្រសួងអប់រំយុវជននិងកីឡាកម្ពុជាបាន បញ្ជូនឲ្យទៅចូលរួមប្រកួតព្រឹត្តិការណ៍ កីឡាអាស៊ីឆ្នេរខ្សាច់លើកទី៥នោះកម្ពុជាឈ្នះបានមេដាយសំរឹទ្ធិចំនួន២គ្រឿងលើប្រភេទកីឡាប៉េតង់ក្រោយពីកីឡាករកីឡាការិនីកម្ពុជាលេងចាញ់ក្រុមកីឡាករកីឡាការិនីមកពីប្រទេសម៉ាឡេស៊ីក្នុងលទ្ធផល ៧ទល់១៣លើវិញ្ញាសាវាយគូបុរស (២នាក់ ទល់២នាក់) និងចាញ់កីឡាករកីឡាការិនីប្រទេសថៃក្នុងលទ្ធផល ២ទល់១៣ លើ វិញ្ញាសាវាយគូនារី (២នាក់ទល់២នាក់)។ ជាមួយនឹងលទ្ធផលខាងលើនេះ លោកសុខ ម៉ុង គ្រូបង្វឹកកីឡាប៉េតង់ជម្រើសជាតិកម្ពុជាដែលធ្លាប់បានសន្យានៅចំពោះមុខលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាថា ថ្វីដ្បិតតែកីឡាប៉េតង់កម្ពុជាមិនធ្លាប់បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ កីឡាអាស៊ីឆ្នេរខ្សាច់នេះក៏ពិតមែន ប៉ុន្តែលោកមានជំនឿថាកម្ពុជានឹងទទួលបានមេដាយណាមួយមកជូនជាតិជាពុំខាន ឡើយ ។

គួររំលឹកថា កីឡាប៉េតង់ទទួលបានការអនុញ្ញាតពីក្រសួងអប់រំយុវជននិងកីឡា ដោយបញ្ជូនកីឡាករ-កីឡាការិនីសរុប ១៨នាក់ ក្នុងនោះមានកីឡាការិនី៩នាក់ ដូចជាកីឡាការិនី កែវ ឡេង, កីឡាការិនី អ៊ុក ស្រីមុំ, កីឡាការិនី អ៊ុន ស្រីយ៉ា, កីឡា ការិនី ដួង ឌីណា, កីឡាការិនី ឈិន ស្រីពេជ្រ, កីឡាការិនី ឃួន យ៉ារី, កីឡាការិនី វង ចន្ថា, កីឡាការិនីស៊ុន គន្ធា និងកីឡាការិនីស្រ៊ាង សុរ៉ាឃីម ។ ចំពោះបុរសវិញក៏មានកីឡា ករគឺសុខ ចាន់មាន, កីឡាករ ញឹម សុភ័ក្រ, កីឡាករ ហេង ថា ,កីឡាករ ថោង ឈឿន, កីឡាករ មួង អាទិត្យម៉ាណែត,កីឡាករ យ៉ាចាន់ដារ៉ារិទ្ធ,កីឡាករ ស៊ៀង វណ្ណា, កីឡាករ តឹប នរ៉ា និងកីឡាករ ញ៉ែម បូរ៉ា ៕ សារីម

 

photo798693325706209399 photo798693325706209397


ចែករំលែក៖