ភ្នំពេញ ៖ ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជាអាចនឹងជូបប្រកួតជាមួយក្រុមជម្រើសជាតិចិននាថ្ងៃណាមួយ នេះបើយោងតាមប្រសាសន៍លើកឡើងរបស់លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង កាលពីថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០១៦ ថ្លែងក្រោយជំនួបពិភាក្សាការងារជាមួយលោក Xiong Bo ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ថ្មី ។
លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ជំនួបពិភាក្សាការងាររវាងរូបលោកជាមួយឯក អគ្គរដ្ឋទូតចិនថ្មី លោក Xiong Bo “បាន ពិភាក្សាគ្នាពាក់ព័ន្ធនឹងវិស័យកីឡា ក្នុងនោះលោកបានជំរុញឲ្យមានការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់រវាងក្រុម ជម្រើសជាតិកម្ពុជានឹងក្រុមជម្រើសជាតិ ចិននាពេលខាងមុខនេះដើម្បីរឹតចំណងមិត្ភភាពគ្នាទៅវិញទៅមករវាងរដ្ឋាភិបាលនឹង រដ្ឋាភិបាលកីឡាករនឹងកីឡាករប្រជាជននឹងប្រជាជននៃប្រទេសទាំង២”។ ក្នុងជំនួប ខាងលើនេះដែរលោកឧបនាយករដ្ឋមន្រ្តី ក៏បានលើកឡើងអំពីបញ្ហាស្រូវអង្ករម្ពុជា បច្ចុប្បន្នបាននិងកំពុងចុះថ្លៃយ៉ាងខ្លាំងដោយសារតែចិនធ្លាប់បានសន្យាជួយទិញអង្ករ កម្ពុជាចំនួន១០ម៉ឺនតោនក្នុង១ឆ្នាំហើយថ្មីៗនេះក៏សម្រេចទិញអង្ករពីកម្ពុជាចំនួន២០ម៉ឺនតោនក្នុង១ឆ្នាំដែរ ។
ក្នុងនោះលោកឧបនាយករដ្ឋមន្រ្តីក៏បានបញ្ជាក់ប្រាប់ទៅឯកអគ្គរដ្ឋទូតចិនថ្មីថា សម្តេចតេជោ ហ៊ុន សែនបានស្នើសុំកម្ចី ថវិកាពីភាគីចិនចំនួន៣០០លានដុល្លារ សម្រាប់វិស័យស្រូវអង្ករនេះដែរ ដោយគ្រោងនឹងចុះហត្ថលេខានាពេលឆាប់ៗនេះ ៕ សារីម